ព័ត៌មានជាតិ

ឪពុកក្មេកបើកឆាកកាប់ប្រហារកូនប្រសារដូចថតកុនបណ្ដាលឲ្យរបួសធ្ងន់ នៅស្រុកអូរាំងឪ

ត្បូងឃ្មុំ: ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២០និង៣០នាទី មានករណីហិង្សាដោយចេតនាមួយកើតឡើង នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ពេជ្រ ធី ភេទប្រុស ជាតិខ្មែរអាយុ ៤៩ឆ្នាំ នៅភូមិមេលោង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យឈ្មោះ ស៊ាម ម៉ៅ ភេទ ប្រុសអាយុ៨៤ឆ្នាំជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ (ជាឪពុកក្មេក) បានយកកាំបិតខ្វែវកាប់ទៅលើឈ្មោះ ពេជ្រ ធី ភេទប្រុស អាយុ ៤៩ឆ្នាំ នៅភូមិឃុំជាមួយគ្នា (ជាកូនប្រសារ) រងរបួស០៣កន្លែង ចំក្បាលខាងស្ដាំ ០១កន្លែង ចំស្មាខាងស្ដាំ ១កន្លែងនិងចំកញ្ចឹងក១កន្លែង បណ្ដាលឲ្យរបួសធ្ងន់។

បន្ទាប់ពីបានទទួលព័ត៌មានរួចភ្លាម៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន នៃអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ចុះ ដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងដកហូតវត្ថុតាង ប្រព្រឹត្តបទល្មើស
បញ្ជូនទៅអធិការរដ្ឋាននគរបាលស្រុកអូរាំងឪ ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី
រីឯជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕

មតិយោបល់