កណ្តាលៈ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៥និង១០នាទីល្ងាច ចំណុចភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មានករណីអគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង។
១.ផ្ទះទំហ៥ម៉ែត្រ×៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ចាំងម្ចាស់ផ្ទះឈ្មោះ ចេង សូរិយា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
២. ផ្ទះ៥ម៉ែត្រ×៧ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ចាំងក្ដារ ម្ចាស់ផ្ទះឈ្មោះ ជា ប៊ុនរួន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
៣. ផ្ទះ៥ម៉ែត្រ×៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងក្ដារ ម្ចាស់ផ្ទះឈ្មោះ ណែម មុំ ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។
ចំពោះផ្ទះ ៣ខ្នងខាងលើឆេះអស់ទាំងស្រុង។
៤.ផ្ទះ៦ម៉ែត្រ×៧ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងក្ដារ ម្ចាស់ផ្ទះឈ្មោះ ភួង យ៉ិន ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឆេះមួយកំណាត់មុខ ។
៥.ផ្ទះធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ចាំងក្ដារ ម្ចាស់ផ្ទះឈ្មោះ ម៉ៅ មាន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភមិឃុំកើតហេតុ ឆេះអស់មួយកំណាត់មុខ។
៦.ផ្ទះ៥ម៉ែត្រ×៩ម៉ែត្រ រៀបឥដ្ឋមិនទាន់បូក ប្រក់សង្ក័សី ម្ចាស់ផ្ទះឈ្មោះ យ៉ាត ថុន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ រូលៗដំបូលឡើងខ្មៅ ។
សម្ភារៈខូចខាតរួមមាន៖
-ឆេះផ្ទះចំនួន ៣ខ្នង ឆេះអស់ទាំងស្រុង និងឆេះមួយកំណាត់មុខ ២ខ្នង និងរូលៗខ្មៅ ១ខ្នង
-ទូរទស្សន៍ ៤គ្រឿង ម៉ូតូ ១គ្រឿង
-ប្រាក់២,៥០០,០០០រៀល និងប្រាក់ដុល្លារ២០០$
-ទូទឹកកក ២គ្រឿង
-ម៉ាស៊ីនបោកខោអាវ ២គ្រឿង
-ទូដាក់ខោអាវ ២ និងសម្ភារៈមួយចំនួនទៀត ។
មូលហេតុ៖ បណ្តាលមកពីផ្ទុះសេខ្សែភ្លើងចេញពីផ្ទះ ចេង សូរិយា ។
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ១គ្រឿង សហការជាមួយរថយន្តពន្លត់អគ្គិភ័យស្រុកខ្សាច់កណ្តាល ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ខណ្ឌជ្រោយចង្វារ ៥គ្រឿង សរុប ៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៥គ្រឿងស្មើ នឹង២៥ម៉ែត្រគូប ទើបរលត់ជាស្ថាពរ៕
មតិយោបល់