ព័ត៌មានជាតិ

ចោរឆ្លៀតឱកាស! ប្រើល្បិចធ្វើជួយជនរងគ្រោះ ជួបគ្រោះថ្នាក់ រួចលើកម៉ូតូគេចទៅសំងំនៅផ្ទះសំណាក់ លីលី ត្រូវសមត្ថកិច្ច…

ភ្នំពេញ: កាលពីវេលាម៉ោង ១២ និង៤០ នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បណ្ដាលឲ្យម្ចាស់ម៉ូតូរបួសធ្ងន់សន្លប់ស្ដឹង ស្រាប់តែលេចមុខជនសង្ស័យ ធ្វើជាចិត្តល្អមកជួយមើល រួចលើកយកម៉ូតូជនរងគ្រោះ ជិះទៅបាត់ តាមបណ្តោយផ្លូវ៨៦ ត្រង់ចំណុចផ្ទះសំណាក់យី ហោ លីលី ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះ ជាប ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចំណែកជនសង្ស័យឈ្មោះ ពៅ សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។

ក្រោយកើតហេតុ ជនសង្ស័យបានគេចទៅសំងំខ្លួន នៅផ្ទះសំណាក់យី ហោ លីលី ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបានតែម្ដង។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ បុរសស្រវឹងស្រាម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-4078 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវព្រះមុនីវង្ស។

លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជិះទៅបុករថយន្តមិនចាំម៉ាក ពីក្រោយពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ សន្លប់ស្តូកស្តឹង រីឯរថយន្តមិនបានឈប់ទេ បានបន្ដដំណើរទៅមុខបាត់៕

មតិយោបល់