ព័ត៌មានជាតិ

រថយន្តស្ព័​រ​មុជទឹកដំបូង​លើ​ពិភពលោក​ ត្រូវបាន​ដាក់​លក់​

​ជាមួយនឹង​មនុស្ស​ជាង ២ លាន​នាក់ បាន​អន្ទះអន្ទែង ដើម្បី​បញ្ជា​ទិញ​រថយន្តស្ព័​រមួយ ដែល​អាច​បើក​នៅក្រោម​ទឹក​។​
​ជាមួយ​នឹង​គំនិត​បំផុស រថយន្ត​មុជទឹក​ដែល​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​នេះ បាន​ងាក​ចូល ទៅ​មើល​លើ​រថយន្ត ក្នុង​រឿង​របស់​លោក James Bond “The Spy Who Loved Me” ក្នុង​ឆ្នាំ ១៩៧៧ ។ រថយន្ត​មុជទឹក​នេះដែរ ដំណើរការ​ថាមពល​ដោយ​ប្រើប្រាស់​ម៉ូទ័រ​អគ្គិសនី ដោយ​អាច​រត់​ក្នុង​ល្បឿន ១២១ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ខណៈ​ដែល​ដំណើរការ​នៅក្រោម​ទឹក ។​
​រថយន្តស្ព័​រ នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​រថយន្ត​ដំបូង ដែល​អាច​ដំណើរការ លើគោក លើទឹក និង​ក្រោម​ទឹក ។ ភាព​បន្ទាន់​សម័យ ចំពោះ​រថយន្ត នេះដែរ ត្រូវបាន​ធ្វើឡើង ដោយ​មាន​កៅអី តែ ២ ដោយ​មាន​សមត្ថភាព​អាច​អណ្តែត​លើទឹក នៅពេលដែល​ដាក់ចូល​ទៅក្នុង​ទឹក ហើយក៏​អាច​ដំណើរការ​នៅ​ក្រោម​ទឹក​ដូចគ្នា ។​
​រថយន្ត​នេះ ត្រូវបាន​បំពាក់​ដោយ កង្ហារ នៅ​កន្ទុយ​រថយន្ត​មួយ និង​ម៉ាស៊ីន​ពីរ ដើម្បី​ជួយ​ជម្រុញ ឲ្យ​ដំណើរការ​ទៅមុខ ។ លើសពីនេះទៅទៀត នៅក្នុង​រថយន្ត ត្រូវបាន​បំពាក់​ដោយ បំពង់​អុកស៊ីសែន ពីរ សម្រាប់​ដក​ដង្ហើប​នៅ​ក្រោមទឹក ដោយ​ប្រើប្រាស់​បាន​រយៈពេល ១​ម៉ោង ។​
​សម្រាប់​តួ​រថយន្ត​ម៉ាស៊ីនស្ព័រ វា​ដូច​ទៅ​នឹង​រថយន្ត Lotus Elise ដែល​ប្រើប្រាស់​ក្នុង​ខ្សែភាពយន្ត លោក Jame Bond ។ ដោយឡែក​ប្រព័ន្ធ​ប្រតិបត្តិការ ម៉ាស៊ីន មាន​កំលាំង ៥៤​គីឡូវ៉ាត់ កំលាំង​បង្វិស ១៦០ Nm និង​ថ្ម មាន​កំលាំង ៤៨ វ៉ុល លី​ចូម​អ៊ី​យ៉ុង ។ បន្ទាប់​ពី​សាក​ថ្មី ៤ ម៉ោង រថយន្ត​នេះ អាច​ដំណើរការ បាន ២៩ គីឡូម៉ែត្រ នៅលើ​ដី និង អាច​ដំណើរការ​នៅក្រោម​ទឹក ៣​ម៉ោង ។​
​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត ត្រូវបាន​ធ្វើ​ពី​សំភារៈ ដែល​មិន​ជ្រាប​ទឹក ហើយ ទឹកប្រៃ ឬ​ទឹកសមុទ្រ ក៏​មិន​អាច​បំផ្លាញ​វា​បានដែរ ។ ក្រៅពីនេះ​វា​ក៏​ត្រូវបាន​បំពាក់​ដោយ ឧបករណ៍​ឡាស៊ែរ ដែល​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ។​
​រថយន្ត​មុជទឹក​នេះ មាន​ប្រវែង ៣,៨ ម៉ែត្រ ទន្ទឹង ១,៩ ម៉ែត្រ ទម្ងន់ ៩២១ គីឡូក្រាម ដែល​ត្រូវបាន​គេ​ដាក់​លក់​លើ​អន​ឡាញ នៅ​ក្រុមហ៊ុន Hammacher Schlemmer ៕​
Carsp
Cars (1)

Cars (2)

មតិយោបល់