ភ្នំពេញៈ កាលពីវេលាម៉ោង ៩ និង២០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភក្មេងស្រី អាយុ៥ឆ្នាំ ក្នុងគុម្ពោតព្រៃរហូតបានសម្រេច។
ជនសង្ស័យឈ្មោះ ចេង ណុប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយយាយ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ប.ន.ត ភេទស្រី អាយុ៥ឆ្នាំ។
វត្ថុតាងដកហូតបាន៖ ម៉ូតូ១គ្រឿងម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GA-3280 ។
ដំណើររឿង៖ មុនពេលកើតហេតុ ម្តាយក្មេងស្រីរងគ្រោះ បាននាំកូនស្រី ទៅចូលរួមកម្មវិធីចេញខែកូន របស់បងប្រុស ដែលមានផ្ទះជាប់របងគ្នា ស្ថិតនៅទីតាំងកើតហេតុ ពេលកំពុងតែហូបចុកសប្បាយ ស្រាប់តែបាត់កូន មិនដឹងទៅណា ទើបម្តាយនិងឪពុក បានដើររកកូន ពេលនោះក៏ឮសំទ្បេងកូនយំ ដើរចេញពីគុម្ពោតព្រៃ ចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងកម្មវិធី រួចម្តាយក៏បានដើរសំដៅទៅរកកូន ហើយលើកកូនពរសួរថា ហេតុអ្វីកូនឯងយំ? ក្មេងស្រីរងគ្រោះ បានរៀបរាប់ ទើបដឹងថា ត្រូវជនសង្ស័យចាប់រំលោភ។
ក្រោយកើតហេតុ ម្តាយជនក្មេងស្រីរងគ្រោះ បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង យកមកសាកសួរ នៅប៉ុស្តិ៍ ហើយពេលនោះ ម្តាយក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងជនសង្ស័យ ដើម្បីអោយសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់