ព័ត៌មានជាតិ

ថ្នាំប្រឆាំងការបាក់តឹកចិត្តអាចធ្វើឲ្យឡើងទម្ងន់បាន

ភ្នំពេញៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងតាមសារព័ត៌មាន The Independent ថា អ្នកដែលកំពុងតែប្រើថ្នាំ ប្រឆាំងការបាក់ទឹកចិត្តងាយ នឹងឡើងទម្ងន់ជាងអ្នកដែលមិនប្រើរហូតដល់ ២១ភាគរយ។

ថ្នាំប្រឆាំងការបាក់ទឹកចិត្តឈ្មោះថា Mirtazepine មានជាប់ទាក់ទងនឹងការឡើងទម្ងន់ខ្លាំងជាងគេ។ ខណៈពេលដែលការរកឃើញមួយនេះ បានណែនាំថា ថ្នាំប្រឆាំងការបាក់ទឹកចិត្ត មានជាប់ទាក់ទងនឹងការឡើងទម្ងន់ក៏ដោយ ក៏ការសិក្សានេះ មិនអាចបញ្ជាក់ដោយផ្ទាល់ថា ថ្នាំប្រឆាំងការបាក់ទឹកចិត្ត ដឹងតែធ្វើឲ្យឡើងទម្ងន់ទេ។

ការឡើងទម្ងន់ អាចបង្កឡើងដោយកត្តាផ្សេងៗជាច្រើនដូចជា របៀបរស់នៅ ឬទម្លាប់រស់នៅ។
ការសិក្សាប្រើប្រាស់ទិន្នន័យ បានមកពីការចេញវេជ្ជបញ្ជាពីគ្រូពេទ្យ នៃការប្រើប្រាស់ថ្នាំប្រឆាំង ការបាក់ទឹកចិត្ត ដែលមិនអាចប្រាប់យើងថា តើអ្នកគ្រូពេទ្យចេញថ្នាំឲ្យប្រើនោះ ប្រើថ្នាំនេះឬអត់ទេ។ វាក៏អាចត្រង់ថា អ្នកខ្លះចាប់ផ្តើមញ៉ាំកាន់តែច្រើន ដោយសារតែវាមិនមានអារម្មណ៍បាក់ទឹកចិត្ត ជាងលទ្ធផលនៃការព្យាបាល។

ការបាក់ទឹកចិត្តត្រូវបានគេដឹងថា ធ្វើឲ្យបាត់បង់របបអាហារលើមនុស្សមួយចំនួន។
ខណៈពេលដែលវាប្រហែលជាមានការប្រឈមនឹងការធាត់នៅពេលប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្តមួយចំនួន តែរឿងនេះត្រូវមានតុល្យភាពនៃអត្ថប្រយោជន៍ និងការប្រឈមនឹងការមិនបានព្យាបាលជំងឺបាក់ទឹកចិត្ត។

បើសិនជាអ្នកកំពុងតែប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងបារម្ភច្រើន យកល្អគួរតែមិនត្រូវឈប់ប្រើវា ដោយខ្លួនឯង និងគ្មានការពិគ្រោះ ជាមួយគ្រូពេទ្យជាមុនសិនឡើយ៕

មតិយោបល់