ព័ត៌មានជាតិ

ស្រ្តីអាជីវករម្នាក់ ត្រូវកម្លាំងសមត្ថកិច្ច បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ កត់កន្ទុយលេខ

តាកែវ: នៅវេលាម៉ោង១៤និង២៥នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ ខេត្តតាកែវដឹកនាំដោយ លោក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៌ កងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ តាមរយ:លោកង៉ែត ចាន់ធី បង្គាប់ឲ្យចុះ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ កន្ទុយលេខបានម្នាក់ នៅណុចភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

ជនសង្ស័យឈ្មោះ សៀង ស៊ីណាត ភេទស្រី អាយុ៥២ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិ-សង្កាត់ កើតហេតុ ។

វត្ថុតាងចាប់យករួមមាន៖ ១.ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូន ២.សៀវភៅកត់លេខ០១ ក្បាល និងក្រដាសកត់កន្ទុយលេខមួយចំនួន, ៣.ប្រាក់រៀលចំនួន៣០០,០០០រៀល និងប្រាក់ដុល្លារចំនួន៥៥ដុល្លា ។

ករណីខាងលើនេះ ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី​ ៕

មតិយោបល់