Post News Media ព័ត៌មានជាតិ ឪពុកនិងកូន២នា...

ឪពុកនិងកូន២នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកអង្គស្នួល

កណ្តាល: ឪពុកនិងកូន២នាក់បានស្លាប់ភ្លាមៗនៅកន្លែងបន្ទាប់ពីរថយន្តបុកជាមួយម៉ូតូបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង២០នាទីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៤គីឡូម៉ែត្រ ២១.២២ មុខភូមិបែកចាន ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្ដាល ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគី ស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ 8475 បើកបរដោយឈ្មោះ ពេជ្រ ឌីត (ស្លាប់នៅនឹងកន្លែងកើតហេតុ)ភេទប្រុស អាយុ ២៩ឆ្នាំមុខរបរជាងកញ្ចក់ ទីលំនៅភូមិលាំងជ័យ ឃុំពោធិ៍ចម្រើន ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ (ពាក់មួកសុវត្តិភាព)រួមដំណើរដោយឈ្មោះ ឌីត .សេងហាក់ ភេទប្រុស អាយុ០៧ឆ្នាំ ( ស្លាប់នៅនឹងកន្លែងកើតហេតុ)ត្រូវជាកូនបង្កើត មានទីលំនៅភូមិឃុំជាមួយគ្នា ដែលបើកមកពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ មានរថយន្ត១គ្រឿងមិនដឹងម៉ាកមិនស្គាល់អត្តសញ្ញាណ បានបុកពីក្រោយបណ្ដាលឲ្យម៉ូតូដួលទៅលើទ្រូងផ្លូវ រួចបើកគេចបាត់ ស្របពេលដែលម៉ូតូដួល ក៍មានរថយន្ត០១
គ្រឿងទៀត ម៉ាក អាំងទែរណាស់សូណាល់ ពណ៍បៃតងលាយ ស ពាក់ស្លាកលេខ ភ្នំពេញ3E 6214 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ បើកបរមកពីកើតទៅលិច ក្នុងទិសដៅស្របគ្នាបណ្ដាលឲ្យកិនចំ ក្បាល អ្នកបើកបរម៉ូតូនឹងអ្នករួមដំណើរ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះទៅធ្វើការវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាន នគបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ហើយប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕