ព័ត៌មានជាតិ

អាសូរណាស់!ករណីបុរសម្នាក់ជិះម៉ូតូបុកបង្គោលសុវត្តិភាពបណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៤…

កំពង់ស្ពឺ:ប្រភពយោងតាមផេកHotline117បានអោយដឹងថា ករណី “គ្រោះថ្នាក់ចរាចរណ៍” បុរស ០១នាក់ មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមិនប្រយ័ត្នធ្លាក់ផ្លូវបុកបង្គោលសុវត្តិភាពចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។
នៅថ្ងៃទី០៥ ខែវិច្ឆិការ ឆ្នាំ២០២៣ វេលាម៉ោង ០៩:១០ នាទី បានទទួលព័ត៌មាន ករណីខាងលើស្ថិតនៅ​ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ ៣៧-៣៨ ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មតិយោបល់