ព័ត៌មានជាតិ

ឱបងអើយ! ម្ដេចក៏ធ្វើបែបនេះ ឲ្យអូនមេម៉ាយទាំងវ័យក្មេង

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង៥ និង៥៥នាទីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ មានករណីមនុស្សធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) ស្ថិតនៅក្នុងភូមិវល្លីយាវ ឃុំបេង ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះឈ្មោះ ពួន ផល្លា ភេទប្រុស អាយុ ៣១ ឆ្នាំ ប្រពន្ធឈ្មោះ គុណ សាខួន អាយុ ២៨ឆ្នាំ មានកូនស្រីម្នាក់ រស់នៅក្នុងភូមិឃុំកើតហេតុ មុខរបរជាកសិករ។

មូលហេតុ៖ សង្ស័យខឹងប្រពន្ធដេញដោល រឿងលុយមួយពាន់បាត
ពីថ្លៃលក់ដំឡូងមី។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចស្រុកបន្ទាយអម្ពឹល បានដឹកនាំកម្លាំងចុះត្រួតពិនិត្យសពជនរងគ្រោះ ឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពីណៃ៕

មតិយោបល់