ព័ត៌មានជាតិ

រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងក្រឡាប់ដោយខ្លួនឯងរបួសធ្ងន់ម្នាក់

ព្រៃវែង: ករណីគ្រោះថ្នាក់ចរចរណ៍កើតហេតុ នៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានរថយន្តធ្លាក់ពីលើផ្លូវក្រឡាប់ខ្លួនឯងនៅចំណុចខាងជើងស្ពានកុកត្រុំចម្ងាយ 400 ម៉ែត្រលើផ្លូវកៅស៊ូថ្មីក្នុង ភូមិកុកត្រុំ សង្កាត់តាកោ ក្រុងព្រៃវែង ។

រថយន្ត ប្រភេទ វេអង បើកបរទិសដៅពីត្បូងទៅជើងលេខកន្ទុយ សីហនុ 4 A 1690 លេខក្បាល កំពង់ចាម3A 6855 បើកបរដោយ ឈ្មោះឃុន ឃាង ភេទប្រុស អាយុ 35ឆ្នាំរស់នៅភូមិចំបក់រុន ឃុំពោធិ៍មរាម ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ត្រូវក្បាលអ្នករួមដំណើរឈ្មោះណៃ ហ៊ីង ភេទប្រុស អាយុ 21 ឆ្នាំនៅភូមិឃុំស្រុក ជាមួយគ្នារងរបួសក្បាលធ្ងន់ បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងចំណែករថយន្តយើងឲ្យថៅកែកំពុងស្ទូចឡើងវិញ និង ស៊ីម៉ង់ត៍ផ្ទេរដាក់រថយន្តថ្មី៕

 

មតិយោបល់