កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បញ្ច្រាសទិស បណ្ដាលឲ្យ ស្លាប់ ២ នាក់ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១២ និង ៥០ នាទី នៅលើកំណាត់ផ្លូវជាតិលេខ ២១ ចំណុចខាងត្បូងព្រែកនូ ( ទី ៥៩ ) ៥០ ម៉ែត្រ ស្ថិតនៅក្នុងភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។
អ្នកបើកបរម៉ូតូ ឈ្មោះ ស៊ឹម អ៊ីម ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូ ម៉ាកហុងដា សេ ១២៥ សេរី ២០១៩ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1Z 1290 បើកបរមានទិសដៅ ពី ត្បូង ទៅ ជើង ( ជ្រៃធំ.តាខ្មៅ ) ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ ១ នាក់ ឈ្មោះ ស៊ឺម អាន ភេទ ស្រី អាយុ ២៩ ឆ្នាំ មុខរបរ កសិករ ( ត្រូវជាប្អូនបង្កើតអ្នកបើកបរ ) មានពាក់មួកសុវត្តិភាព មានទីលំនៅភូមិ.ឃុំ ជាមួយគ្នា ( ស្លាប់នៅនឹងកន្លែងកើតហេតុ ) បានបុកជាមួយរថយន្ត ម៉ាកសំាយ៉ុង ពណ៌ ស ពាក់ស្លាកលេខ កំពង់ធំ 2 A 0812 បើកបរមានទិសដៅ ពី ជើង ទៅ ត្បូង បញ្រ្ចាសទិសគ្នា អ្នកបើកបរ មិនស្គាល់ អត្តសញ្ញាណ រត់គេចខ្លួនមុនពេលសមត្ថកិច្ចយើងទៅដល់ ។
ករណីខាងលើនេះបង្កឡើងដោយអ្នកបើកបរ រថយន្ត បើកមានល្បឿនលឿន ធ្វេសប្រហែស មិនប្រកាន់ស្តាំ រេចង្កូត ទៅបុកម៉ូតូ ហើយរុញ កិន នៅខាងស្ដាំរបស់ម៉ូតូ ធ្វើឲ្យអ្នកបើកម៉ូតូ និង អ្នករួមដំណើរ ស្លាប់ ទាំងពីរ នាក់តែម្ដង ។
ក្រោយកើតហេតុកំលាំងជំនាញ និង កំលាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ហើយបានយកមធ្យោបាយ ដែលពាក់ព័ន្ធ មករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់