ព័ត៌មានជាតិ

និស្សិតឆ្នាំទី២ ផ្នែកអក្សរសាស្រ្តអងគ្លេសម្នាក់រួមជាមួយដៃគូរត្រូវជាប់ខ្នោះករណី…

សៀមរាបៈ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពជួលម៉ូតូ(រំលោភលើទំនុកចិត្ត) ពីខេត្តសៀមរាប រួចហើយបំរុងយកទៅលក់នៅភ្នំពេញ តែមិនបានសម្រេច ខណៈដែលលោក ណុប សារ៉ាក់ អធិការក្រុងសៀមរាប បានសហការជាមួយលោក ញែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន និងលោក ខេង ឈុនគ័ន អធិការនគរបាលស្រុកកំពង់ស្វាយបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន២ម្នាក់ ចំណែកបក្ស ពួកផ្សេងទៀតគេចខ្លួនបាត់។

លោកបានបន្តទៀតថា ហេតុការណ៍កើតឡើងកាលពីវេលា ម៉ោង៦និង០០នាទីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នៅចំណុចផ្លូវបំបែក ស្រុកស្ទោង ខេត្តកំពង់ធំ ។ ដោយបានឃាត់ខ្លួនជនសង្ស័យឃាត់ ឈ្មោះ អៀង គាហេង ហៅ ហេង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅចំណុចផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ អ៊ឹង ឆាយហេង ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរនិស្សិតឆ្នាំទី២ ផ្នែកអក្សរសាស្រ្តអងគ្លេស ស្នាក់នៅសង្កាត់បឹងព្រលឹក ខណ្ឌ៧មករា ។ ដោយឡែកជនរងគ្រោះមានឈ្មោះ ហុង សុថុល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជួលម៉ូតូ ស្នាក់នៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង. ខេត្តសៀមរាប ។

សមត្ថកិច្ចបានបន្ដទៀតថា នៅវេលាម៉ោង៧ និង៤០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានជួលម៉ូតូជិះមួយគ្រឿងម៉ាក zoomer x ពណ៌ស លាយក្រហម ដែលពាក់ស្លាកលេខភ្នំពេញ1AF.0066 និងម៉ូតូឃ្លិច សៀមរាប1AC.16135 ក្នុងគោលបំណង ឡើងទៅភ្នំគូលែន និងមានមិត្តភ័ក្រ្តចំនួន២នាក់ទៀតបានមកជួលម៉ូតូបន្ត តែបានម្ចាស់បានឆែកមើលតាមប្រព័ន្ធ GPS បានរកឃើញម៉ូតូនៅរាជធានីភ្នំពេញទើបម្ចាស់មានការសង្ស័យទើបរាយការណ៍មកសមត្ថកិច្ចក្រុងសៀមរាប ដើម្បីឃាត់ជនសង្ស័យទាំងពីរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា រូបគេនិងបក្ខពួក២ម្នាក់ទៀត ដែលកំពុងតែរត់គេចខ្លួន ពិតជាបានធ្វើសកម្មភាពជួលម៉ូតូពីជនរងគ្រោះពិតប្រាកដមែន ។

បច្ចប្បន្នជនសង្ស័យខាងលើត្រូវបាននាំមកទៅកាន់អធិការដ្ឋានក្រុងសៀមរាប ដើម្បីធ្វើការឃុំ ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធី ៕

 

មតិយោបល់