ព័ត៌មានជាតិ

កូនប្រុសលោកអភិបាលស្រុកមង្គលបូរីជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ លោកអភិបាលស្រុកមង្គលបូរី រត្ន័ ដាស៊ីណង់ បានស្នើរសុំឲ្យបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចគ្រប់ប្រភេទជួយផងគ្រាដែលកូនប្រុសរបស់លោក ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករួចបើករត់គេចបាត់ស្រមោល ហេតុការណ៍នេះ ស្ថិតក្នុងភូមិសាស្រ្តមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុរថយន្តបង្កបានរត់គេចចេញបាត់បន្សល់ទុកជនរងគ្រោះ និងមធ្យោបាយដំណើរនៅកន្លែងកើតហេតុ តែអ្វីដែលបានបន្សល់ទុកឲ្យសមត្ថកិច្ចងាយក្នុងការស្រាវជ្រាវតាមរកនោះ គឺភិនភាគនិងស្លាកលេខរបស់រថយន្ត ទោះបីជាគេចវេសទៅដល់ទីណាក៏អាចចាប់យកផ្តន្ទាទោសនិងឲ្យទទួលខុសត្រូវលើជនរងគ្រោះបានដែរ។

សូមបញ្ជាក់៖ លោកអភិបាលស្រុកស្រែកសុំឲ្យមានការជួយអន្តរាគមន៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងខណៈ ដែលរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវ ក្នុងករណីបង្កគ្រោះថ្នាក់លើកូនប្រុសលោកអភិបាលស្រុករូបនេះ៕

មតិយោបល់