ព័ត៌មានជាតិ

រថយន្តធុនធំ បុករះរថយន្តស៊េរីទំនើប និងអ្នកលក់បបរ បណ្ដាលឲ្យរងរបួស

ភ្នំពេញ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង ១០ និង ២០នាទីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវវែងស្រេង ម្ដុំស្តុបទួលពង្រ ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំ១គ្រឿង សង្ស័យដាច់ហ្វ្រាំង បានបុករះរថយន្តស៊េរីទំនើប១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AH-1222 បណ្ដាលឲ្យរងការខូចខាត រួចបន្តទៅបុកអ្នកលក់បបរនៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យរងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ រួចឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿងនៅនឹងកន្លែងតែម្ដង៕

មតិយោបល់