ព័ត៌មានជាតិ

បុគ្គលិកហាងខារ៉ាអូខាហេវិនជក់​ និងលក់សារធាតុញៀនស្ដែងៗត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅក្នុងបន្ទប់ជួល

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៣០នាទីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្នុងបន្ទប់ជួល ផ្លូវលេខ២៥ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន ០៦នាក់រួមមាន៖
១-ឈ្មោះ ឆែ វ៉ាន់នី ភេទប្រុស អាយុ១៩ឆ្នាំ ជានជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល លេខ២៥ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
២-ឈ្មោះ សន ជា ភេទប្រុស អាយុ២៥ឆ្នាំ ជានជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
៣-ឈ្មោះ ចន្នី ឆៃហុង ភេទស្រី អាយុ២១ឆ្នាំ ជានជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល លេខ២៥ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
៤-ឈ្មោះ ថុល យ៉ាយ៉ា ភេទស្រី អាយុ២១ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិកហាងខារ៉ាអូខាហេវិន ស្នាក់នៅកន្លែងខាអូរខេហេវិន ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
៥-ឈ្មោះ ឈុន វឌ្ឍន: ភេទប្រុស អាយុ២៨ឆ្នាំ ជានជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧៨ ផ្លូវលំ ភូមិត្នោតជុំ២ សង្កាត់បឹងទំពិន២ ខណ្ឌមានជ័យ
៦-ឈ្មោះ ទិត្យ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ជានជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះលេខ៣N ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារ:ដកហូត៖
-ក្រាម១៤កូនថង់តូច
-ក្រាមព័ត៌ផ្កាឈូក ០២កូនថង់តូច និងទូរសព្ទ័ដៃ០២គ្រឿង ។

សភាពរឿងហេតុ៖ មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានទទួលព័ត៌មានថា នៅចំណុចកើតហេតុខាងលើ មានជនសង្ស័យ០៦នាក់ កំពុងនាំគ្នាជក់ និងលក់ថ្នាំញៀនក្នុងបន្ទប់ជួល ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចចុះដល់ចំណុចកើតហេតុ ធ្វើការឆែកឆេរត្រួតពិនិត្យ រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់