ព័ត៌មានជាតិ

នារីរូបស្រស់បើករថយន្ត ស្លាកលេខខេមរភូមិន្ទ០12-9349 ឆ្លងផ្លូវត្រូវម៉ូតូជិះបុក បណ្តាលឲ្យរបួសមនុស្ស ២នាក់

ភ្នំពេញ: យុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលកំពុងបើកឆ្លងផ្លូវ កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចជាប់របងសាលាបឋមសិក្សាសន្ធរម៉ុក តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៣៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីបីនាក់ បើករថយន្តមួយគ្រឿង ម៉ាកសាំសុងSM3 ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ០12-9349 ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវ១៣៨។

លុះមកដល់ចំណុចខាងលើរថយន្ត បានបើកឆ្លងកាត់ផ្លូវម៉ៅសេទុង បំណងឆ្ពោះទៅមុខ តែខណ:កំពុងឆ្លងជិតផុតទៅហើយនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកសុងដាឌ្រីម ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BS-4730 បើកបរដោយបុរសពីរនាក់ ពីជើងទៅត្បូ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តខាងលើ ចំផ្នែកខាងក្រោយចំហៀងខាងស្តាំ បណ្តាលឲ្យក្រពឹតរងការខូចខាត ចំណែកឯម៉ូតូបានរងការខូចខាតវៀចបូមខាងមុខ និងអ្នកបើកបរទាំងពីរនាក់រងរបួសរលាត់ដៃរលាត់ជើង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ និងបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលដោះស្រាយគ្នា ដោយភាគីខាងរថយន្ត មិនចង់មានរឿងវែងឆ្ងាយ ក៏មិនបានទាមទារសំណងអ្វីពីភាគីខាងម៉ូតូនោះទេ គ្រាន់តែចង់ឲ្យភាគីខាងម៉ូតូចេះដឹងពីកំហុស និងសុំទោសតែប៉ុណ្ណោះ៕

មតិយោបល់