ព័ត៌មានជាតិ

ទៀតហើយ! ចិនឈ្លោះគ្នាយកដបស្រាវាយចំក្បាលគូរទំនាស់ រងរបួសធ្ងន់ សំណាងល្អអត់មាន…

ភ្នំពេញៈ នៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០១៩នេះ ស្ថិតក្នុងសង្កាត់ ទន្លេបាកសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសជនជាតិម្នាក់ ត្រូវបានបុរសជនជាតិចិនដូចគ្នា២នាក់ យកដកស្រាវាយត្រូវចំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបាន

តាមប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជនជាតិចិនម្នាក់ មិនស្គាល់ឈ្មោះ បានដើរកាត់មុខក្លឹបសោន ស្រាប់តែមាន ជនជាតិចិន២នាក់ បានដើរចេញពីក្លឹបសោន ហើយបាន យកដបស្រាមកវាយជនរងគ្រោះ បណ្តាលឲ្យ រងរបួសធ្ងន់ ក្រោយមកជនជាតិចិន២នាក់នោះ បានបើករថយន្តចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបាន ចុះមកដល់ ហើយក៏ បានសួរនាំជនរងគ្រោះ រួចហៅរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី
ចំណែកជនបង្ករ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់យកមកចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់