ព័ត៌មានជាតិ

កំពង់ស្ពឺទៀតហើយ!! មុខសញ្ញាគ្រឿងញៀនត្រូវក្រុមកម្លាំងល្បាតឃាត់ខ្លួន

កំពង់ស្ពឺ: កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានចុះល្បាតត្រង់ចំណុចផ្លូវរទះភ្លើង ភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច បានឃាត់មុខសញ្ញាគ្រឿងញៀនចំនួន ០២នាក់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទី។

ជនសង្ស័យមានឈ្មោះ៖
១.ឈ្មោះ អ៊ុន ពៅ ភេទ ប្រុស អាយុ ២២ ឆ្នាំ
២.ឈ្មោះ សេក ធី ភេទ ប្រុស អាយុ ២៧ ឆ្នាំអ្នកទាំងពីរនៅភូមិអូរមុខទឹក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច។

វត្ថុតាងដកហូត៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០៣កញ្ចាប់តូច (សង្ស័យជាសារធាតុញៀន)។

សូមបញ្ជាក់៖ ជនសង្ស័យមួយចំនួនបានរត់គេចខ្លួន និងមួយចំនួនទៀតនៅកន្លែងកើតហេតុ ត្រួតពិនិត្យមើលជុំវិញផ្ទះរកឃើញ
ចំនុចទី១ ខាងកើតជញ្ជាំងផ្ទះរបស់ឈ្មោះ អុល ចម្រើន រកឃើញម្សៅក្រាមពណ៌ថ្លាសរចំនួនពីកញ្ចប់ (ធំ១ និងមធ្យម១)។
ចំនុចទី២ ស្ថិតនៅលើដីក្បែកន្លែងលក់ដូរពីខាងជើងផ្ទះ យើនបានរកឃើញម្សៅក្រាមពណ៌ថ្លាសរចំនួន២០កញ្ចប់(មធ្យម២ តូច១៨កញ្ចប់) ហើយបានហៅជនសង្ស័យចំនួន០៤នាក់ ទៀតមានឈ្មោះ៖
១/ ឈ្មោះ អុល ចម្រើន ភេទស្រី អាយុ ៣៥ឆ្នាំ ជាម្ចាស់ផ្ទះ
២/ ឈ្មោះ ជា សុភា ភេទស្រី អាយុ ៣០ឆ្នាំ ភូមិថ្មកែវ ឃុំរលៀផ្អៀរ ស្រុកកពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
៣/ ជីម គីមលី ភេទប្រុស អាយុ ២៥ឆ្នាំ នៅកំបូល ភ្នំពេញ
៤/ កែវ វ៉ែន ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យកទៅសាកសួរនៅអធិការដ្ឋាន ដោយមានការអនុញ្ញាតិពីលោកស្រី ចាត សូរស្មី ព្ររាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះឆែកឆេរទីតាំងខាងលើ រកឃើញវត្ថុតាង
១/ម្សៅក្រាមពណ៌សរថ្លាចំនួន ៨កញ្ចប់តូច (សង្ស័យជាសារធាតុញៀន)
២/ដាវ ១ដើម សម្ភារ:វេចខ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ក្រោយមកកសាងសំនុំរឿងបញ្ជូនតាមនីតិវិធី៕

មតិយោបល់