ប៉ៃលិនៈ កាលពីវេលាម៉ោង ៣ និង ០០នាទីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១៩ មានករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ និងខ្លាឃ្លោក) នៅទីតាំងទី១ ក្នុងដីមួយកន្លែងក្រោមដើមឈើ ក្រោយទីតាំងផ្ទះលក់គ្រឿងសំណង់ យន់ កប ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្រោយពីទទួលដំណឹងពីប្រជាពលរភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់ទីតាំងខាងលើ ហើយបាននាំខ្លួនអ្នកកំពុងលេងបៀ និងអង្គុយមើលបានចំនួន ០៥ នាក់ មកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នការដ្ឋាននគរបាលខេត្ដប៉ៃលិន ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ វ៉ាន់ សាវ៉េត (មេខ្លាឃ្លោក) ភេទស្រី អាយុ ៥៤ឆ្នាំ ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិអូរតាពុកលើក សង្កាត់/ក្រុង/ខេត្តប៉ៃលិន
២-ឈ្មោះ ឃុន ឡាយ ភេទស្រី អាយុ ៥៤ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិអូរតាពុកលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន
៣-ឈ្មោះ រី នីតា ភេទស្រី អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ លក់នំបញ្ជុក រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
៤-ឈ្មោះ យឹម ខួច ភេទស្រី អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិអូរតាពុកលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន
៥-ឈ្មោះ វង្ស ឃាន ភេទប្រុស អាយុ ៥២ឆ្នាំ ជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិអូរតាពុកលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន។
វត្ថុតាងដកហូតមាន៖ កន្សែងចំនួន ០១, បៀចំនួន ០១ ហ៊ូរ ស្មើនឹង ៥២សន្លឹក, ក្រដាសខ្លាឃ្លោក ០១, គ្រាប់ខ្លាឃ្លោក ០៣ គ្រាប់, គម្របសម្រាប់ក្រប ០២ និងលុយនៅលើកម្រាលចំនួន ១២,៣០០ ៛ ( មួយម៉ឺនពីរពាន់បីរយរៀល )។
ទីតាំងទី២ នៅចំណុចភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
១-ឈ្មោះ យ៉ា រតនា ភេទស្រី អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិក្បាលព្រលាន សង្កាត់/ក្រុង/ខេត្តប៉ៃលិន
២-ឈ្មោះ ណែត ពិសី ភេទស្រី អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិអូរតាប្រាង សង្កាត់/ក្រុង/ខេត្តប៉ៃលិន
វត្ថុតាងដកហូតមាន៖ កន្សែងចំនួន០១, បៀចំនួន ០១ហ៊ូរ ស្មើនឹង ៥២សន្លឹក និងលុយនៅលើកម្រាលចំនួន ១០,៥០០៛ (មួយម៉ឺនមួយពាន់ប្រាំរយរៀលគត់)។
ករណីទាំងពីរខាងលើ ជំនាញបានធ្វើការអប់រំ និង តំឡើងមុខសញ្ញា រួចឲ្យពួកគេឡប់ទៅផ្ទះវិញហើយ៕
មតិយោបល់