ព័ត៌មានជាតិ

កុកភ្លេចជុង! ករណីឃាតកម្ម គេចទៅលាក់ខ្លួន២០ឆ្នាំហើយ ចុងក្រោយសមត្ថកិច្ច ចាប់វាយខ្នោះ

រតនគិរីៈ កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខទ្រីថប ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
សមត្ថកិច្ច បានឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីឆ្នាំ១៩៩៩ លើយុវជនម្នាក់ នៅខេត្តកំពង់ចាម។

ជនសង្ស័យម្នាក់ឈ្មោះ ស៊ុយ វី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ រត់ម៉ូតូឌុប និងជាងធ្វើផ្ទះ ។

សូមបញ្ជាក់ ជនរងគ្រោះឈ្មោះ ស៊ី នីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៩៩ ដោយសារខឹងជនសង្ស័យបៀតបៀនកេរ្តិ៍ខ្មាស់លើប្អូនស្រីខ្លួន ក៏កើតជាជម្លោះជាមួយជនសង្ស័យ រហូតឈានដល់ជនសង្ស័យ សម្លាប់ ដោយមានគម្រោងគិតទុកជាមុន។

ដោយចាប់ខ្លួនតាមដីការ របស់តុលាការខេត្តកំពង់ចាម បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ខ្លួនជូនកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម ចាត់ការតាមនិតិវិធី៕

មតិយោបល់