ព័ត៌មានជាតិ

(ព័ត៌មានលម្អិត)៖ សង្វេគណាស់! បុរស២នាក់ត្រូវរន្ទះចង្រៃប្រល័យជីវិតខណៈពេលកំពុងជ្រកភ្លៀងក្រោមដើមឈើ

សៀមរាប: ករណីរន្ទះបាញ់មនុស្សស្លាប់ ២នាក់ ហេតុការណ៍នេះ កើតឡើងវេលាម៉ោងប្រហែល ២និង៣០នាទីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវដីក្រហមទៅភ្នំក្រោមខាងកើតប្រឡាយ ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប។

ជនរងគ្រោះទី១ឈ្មោះ សាយ ប៊ុនតាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ដឹកទឹកសុទ្ធលក់ រស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ពាក់អាវពណ៌ត្រាវ។
ជនរងគ្រោះទី២ឈ្មោះ មិនទាន់ស្គាល់អត្តសញ្ញាណ កំពុងរង់ចាំក្រុមគ្រួសារសពមកពី ព្រែកទាល់។

មូលហេតុ៖ ជ្រកភ្លៀងនៅក្រោមរោង ស័ង្កសី ក្រោមដើមឈើតាសេក។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណតហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់