ព័ត៌មានជាតិ

(ព័ត៌មានលម្អិត)៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូស្លាប់មនុស្ស២នាក់ នៅស្រុកសំរោងទង

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៦និង៤៦នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសណ្ដោងស៊ីទែនបុកម៉ូតូ បណ្ដាលឲ្យស្លាប់​​ ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិរំដួល ឃុំត្រពាំគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្តបង្កម៉ាក ឈិន ឡុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1120 សណ្តោងស៊ីទែន ពាក់ផ្លាកលេខ ភ្នំពេញ 4A-1560 អ្នកបើកបរមិនស្គាល់ឈ្មោះ ចុះរត់គេចខ្លួនបាត់ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿងម៉ាក ហុងដា C125 ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1J-0707 បើកដោយឈ្មោះ ស៊ុ ភារក្ស ភេទប្រុស អាយុ ៣៣ឆ្នាំ រួមដំណើរជាមួយឈ្មោះ ពុធ សុខជា ភេទស្រី អាយុ ៣៥ឆ្នាំ (ពាក់មួកសុវត្ថិភាព) ទាំង២នាក់រស់ភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរពីកើតទៅលិច ស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ច វាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់