ព័ត៌មានជាតិ

រុស្ស៊ី​ដកទ័ព​ជិត ១៨​ពាន់​នាក់​ចេញ​ពី​ព្រំដែន​អ៊ុ​យក្រែន​

លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន បាន​បញ្ជា​ឲ្យ​ដក​កងទ័ព​ប្រមាណ​ជា ១៧.៦០០​នាក់ ចេញពី​តំបន់​ក្បែរ​ព្រំដែន​ប្រទេស​អ៊ុ​យក្រែន​។ នេះ​បើ​យោងតាម​សារព័ត៌មាន​របស់​រុស្ស៊ី​បាន​ចុះផ្សាយ​នៅ​កាលពី​ថ្មីៗ​នេះ​។​

ukraine

​តើ​មាន​ហេតុផល​អ្វី​បានជា​រុស្ស៊ី​ដកទ័ព​ចេញពី​តំបន់​ជម្លោះ​ក្បែរ​ព្រំដែន​? មុន​ពេល​រុស្ស៊ី​ដក​កងទ័ព​ចេញពី​កន្លែង​នោះ រុស្ស៊ី​បានធ្វើ​សមយុទ្ធ​យោធា ប៉ុន្តែ​នៅពេល​នេះ​ត្រូវបាន​បញ្ចប់ ប៉ុន្តែ​ប្រហែលជា​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​ដកទ័ព​នេះ​នោះ​ទេ​។​

​បើទោះបីជា​សារព័ត៌មាន​រុស្ស៊ី​បាន​ចេញផ្សាយ​យ៉ាងនេះ​ក្ដី ប៉ុន្តែ​មក​ដល់ពេលនេះ អង្គការ​ណា​តូ​មិន​បាន​បញ្ជាក់ថា កងទ័ព​រុស្ស៊ី​បាន​ដកចេញ​ពី​តំបន់​នោះ​ទេ​៕​

មតិយោបល់