ព័ត៌មានជាតិ

សង្ស័យករណីឃាតកម្ម ប្រទះឃើញសព បុរសម្នាក់ស្លាប់ នៅក្នុងស្រះទឹក

បាត់ដំបង: កាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ មានករណីប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់នៅក្នុងទឹកស្រះ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ដំណើររឿង៖ មានប្រជាពលរដ្ឋឈ្មោះ ធុច វុធ ភេទប្រុស អាយុ ៥៦ឆ្នាំ នៅភូមិរកាឈ្មោល បានទៅខ្វាលនៅវាលស្រែខាងត្បួងផ្ទះ ចម្ងាយប្រមាណ ១០០ម៉ែត្រ ស្រាប់តែប្រទះឃើញសាកសពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ អាយុប្រហែល៣៥ ឆ្នាំ ដោយមានស្នាមរបួសចំនួន ២កន្លែង។

ដោយសពអណ្ដែតទឹកស្រះ របស់ម្ចាស់ឈ្មោះ ឈន ស៊ីណន ភេទប្រុស អាយុ ៦២ ឆ្នាំ នៅចំណុចពពេល ស្ថិតក្រុមទី១២ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

មូលហេតុ៖ ពុំទាន់ដឹងនោះទេ។

ក្រោយទទួលបានដំណឹងនេះ កម្លាំងជំនាញមកពីខេត្ត និងជំនាញស្រុក បានចុះធ្វើកាសល្យវិច័យ ដើម្បីស្រាវជ្រាវ និងស្វែងរកអត្តសញ្ញាណជនរងគ្រោះ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់