ព័ត៌មានជាតិ

យុវជនម្នាក់ ទើបតែចេញពីមណ្ឌលកែប្រែ មិនដឹងប៉ុនប៉ងអ្វី ទ្បើងទៅលើផ្ទះពលរដ្ឋ ស្រាប់តែធ្លាក់ពីលើជាន់ទី២ ស្លាប់ភ្លាមៗ

ភ្នំពេញៈ កាលពីវេលាម៉ោង ៥ ទៀបភ្លឺ ឆ្លងចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីយុវជនម្នាក់ ឡើងទៅលើផ្ទះប្រជាពលរដ្ឋជាន់ទី២ ហើយបានធ្លាក់ចុះមកក្រោម បណ្ដាលឲ្យស្លាប់ភ្លាមៗ។

យុវជនខាងលើ មានអាយុ ១៥ ឆ្នាំ ត្រូវបានគេដឹងថា ធ្លាប់ប្រើប្រាស់គ្រឿងញៀន ទើបតែចេញពីមណ្ឌលកែប្រែ បានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនខាងលើ បានឡើងទៅលើផ្ទះប្រជាពលរដ្ឋ ពេលម្ចាស់ផ្ទះ ឃើញបានស្រែកឆោឡោថា ចោរៗ ធ្វើឲ្យយុវជន មានភ័យស្លន់ស្លោ ក៏ហក់តោងនឹងជញ្ជាំង ប៉ុន្តែបានរបូតដៃ បណ្ដាលឲ្យធ្លាក់បាក់.កស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុរួច បានប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តច្បារអំពៅ៕

មតិយោបល់