ភ្នំពេញៈ គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ជាផ្នែកមួយដែលបង្កើតឡើងដោយរាជរដ្ឋភិបាលដើម្បីទប់ស្កាត់និងឈានទៅដល់ការលុបបំបាត់ទាំងស្រុងនូវបទល្មើសទាំងឡាយ ដូចជាអំពើលួច ឆក់ ប្លន់ និងការជួញដូរ ប្រើប្រាស់គ្រឿងញៀនជាដើម។ក្នុងនោះក៏មានទាំងការលុបបំបាត់បនិងង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទថែមទៀតផង ព្រោះល្បែងស៊ីសងត្រូវបានចាត់ទុកជាសម្បុកនិងប្រភពនៃការកកើតបទល្មើសទាំងនោះ។មិនតែប៉ុណ្ណោះបានតម្រូវឲ្យអាជ្ញាធរនៅទូទាំងប្រទេសអនុវត្តនិងទាមទារឲ្យមានការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗផងដែរ។
ដោយឡែកវង់ល្បែងមានទីតាំងស្ថិតនៅក្នុងក្នុងផ្សាអង្គ ភូមិអង្គ សង្កាត់ ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។កំពុងបើកលេងយ៉ាងរលូន ដែលបានធ្វើឲ្យអ្នកភូមិមានការទាស់ចិត្តយ៉ាងខ្លាំងហើយក៏អាចជាប្រភពនៃបទល្មើសផ្សេងៗរាប់ទាំងអំពើហឹង្សាទៀតផង។ចំណែកអាជ្ញាធរនិងសមត្ថកិច្ចចាប់តាំងពីថ្នាក់ សង្កាត់ដល់រាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថាគ្មានវិធានការណាមួយដើម្បីបង្រ្កាបនោះឡើយព្រោះខ្លាចអំណាចមេបនល្បែងមួយនោះយ៉ាងខ្លាំង។
មតិមហាជនបានបានឲ្យដឹងថា វង់ល្បែងមួយមានបើកលេងបៀរ អាប៉ោង ចាក់ភ្នាល់ដាក់លុយធំៗ ហើយកំពុងតែជ្រកយ៉ាងសុខសាន្តនៅក្រោមឃ្លៀកតារាងបាល់ទះ មួយកន្លែងជាងនេះទៀតតារាងបាល់ទះនោះក៏មិនធម្មតាដែរមានលេងភ្នាល់ដាក់លុយក្នុង១សិតៗរាប់រយដុល្លារ ដែលមួយថ្ងៃៗអ្នកឈ្នះមុខខ្លាញ់ ឯអ្នកចាញ់មុខសេះ ដោយខ្លះអស់លុយ ខ្លះអស់ម៉ូតូនិងខ្លះទៀតអស់ទ្រព្យសម្បត្តិជាបន្តបន្ទាប់។វង់ល្បែងកំពុងបើកលេងយ៉ាងរលូនគ្មានខ្លាចញញើតអ្វីទាំងអស់ ព្រោះម្ចាស់វង់ល្បែងនោះមិនធម្មតាឡើយ គាត់ត្រូវបានគេស្គាល់ថា មានរហស្សនាម «៧៣ »ជាមន្រ្តីយោធាកងពលតូចទ័ពពិសេសឆត្រ័យោងលេខ៩១១ ហើយក៏បានសហការណ៍ជាមួយបុរសម្នាក់ទៀតដែលអះអាងថាខ្លួនជាអ្នកកាសែតជួយកាងពីក្រោយថែមទៀតផង។
ប្រភពដដែលបានបន្តទៀតថា យ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាបន្ទាប់ពីបានឮរហស្សនាមនិងតួនាទីការងារមេល្បែងទាំង២រូបនេះហើយ តើខ្លាចញាក់សាច់ដែរទេ? ប៉ុន្តែជឿថាបងប្អូនប្រាកដជាអត់ភ័យបះរោមឡើយ។តែអ្វីដែលពួកគាត់សង្កេតឃើញអ្នកដែលញាក់សាច់ខ្លាចញញើតនិងអំណាចបុណ្យសក្តិមេល្បែងម្នាក់នោះ គឺជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាប់តាំងពីថ្នាក់សង្កាត់ដល់ រាជធានីភ្នំពេញមិនហ៊ានចុះបង្រ្កាបឡើយ ព្រោះខ្លាចអស់បុណ្យសក្តិដោយសារមេល្បែងរូបនេះ។
ប្រភពខាងលើបានបន្តថា មេល្បែងរូបនេះកំពុងត្រូវប៉ាន់ក្នុងការប្រមូលលុយតុង ដាក់ហោប៉ៅមុខរីកដូចគ្រាប់ជីមិនខ្វល់ពីការល្មើសច្បាប់ និងបង្កការក្ដៅក្រហាយពីសំណាក់អ្នកភូមិឡើយ។អ្នកភូមិបានលើកឡើងថាមានអ្នកចាញ់អស់គូទខោរាល់ថ្ងៃហើយក៏តែងកើតមានអំពើហឹង្សាជាបន្តបន្ទាប់ដែរ ពេលនេះល្មមដល់ពេលអាជ្ញាធរនិងសមត្ថកិច្ចបង្ហាញស្នាដៃហើយ។ ប៉ុន្តែបើមិនហ៊ានបង្រ្កាបទេសូមជួយការពារវង់ល្បែងនេះឲ្យនៅស្ថិតស្ថេរបានយូរអង្វែងតែម្ដងទៅ ដើម្បីជាជម្រកនិងប្រភពនៃបទល្មើសទាំងឡាយ៕
មតិយោបល់