ព័ត៌មានជាតិ

ជនសង្ស័យចំនួន១៩នាក់ត្រូវកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្ក្រាបពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាបៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០ នាទីកំលាំងការិយាល័យប្រឆាំង គ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយបានចូលរួមសហការ ជាមួយកំលាំងចំរុះ ចុះបង្ក្រាបបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រា ភូមិទក្សិណខាងត្បូង សង្កាត់គោកចក និងភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ១៩ នាក់។

១-ឈ្មោះ វ៉ាន់ វែន ភេទប្រុស ឆ្នាំកំណើត ១៩៩៨ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុង/ខេត្ត សៀមរាប ពីបទរក្សារទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

២-ឈ្មោះ វ៉ែន តាវីន ភេទប្រុស ឆ្នាំកំណើត ២០០២ ជនជាតិខ្មែរ មានទីលំនៅភូមិស្ពាន់ជ្រាវ សង្កាត់សៀមរាប ក្រុង/ខេត្ត សៀមរាប ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

៣-ឈ្មោះ សំ រតនា ភេទប្រុស ឆ្នាំកំណើត ១៩៩៦ ជនជាតិខ្មែរ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាប ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

៤-ឈ្មោះ ប្រាង្គ ស៊ីថា ភេទប្រុស ឆ្នាំកំណើត ១៩៩៦ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិបុស្ស សង្កាត់សៀមរាប ក្រុង/ខេត្ត សៀមរាប ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

៥-ឈ្មោះ មឿន សំអុល ភេទប្រុស ឆ្នាំកំណើត ១៩៩២ ជនជាតិខ្មែរ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្ត សៀមរាប ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

៦-ឈ្មោះ វី សុបញ្ញា ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មានទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្ត សៀមរាប ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

៧-ឈ្មោះ ហែម ស៊ីវហេង ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មានទីលំនៅភូមិរលួសលិច សង្កាត់រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

៨-ឈ្មោះ ប៊ុន សំណាង ភេទប្រុស ឆ្នាំកំណើត ២០០១ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

៩-ឈ្មោះ ឈាង សេកកុម្ភះ ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មានទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

១០-ឈ្មោះ វ៉ន ចំរើន ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពីបទរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

១១-ឈ្មោះ ណាត តួ ភេទប្រុស ឆ្នាំកំណើត ១៩៩៨ ជនជាតិខ្មែរ មានទីលំនៅភូមិធ្លុកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

១២-ឈ្មោះ មុំ វីរះ ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មានទីលំនៅភូមិបឹង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

១៣-ឈ្មោះ មុត ម៉េត ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

១៤-ឈ្មោះ យ៉ុ ផាយ៉ុក ភេទប្រុស ឆ្នាំកំណើត ២០០១ ជនជាតិខ្មែរ មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

១៥-ឈ្មោះ សាក់ ឆែតឈុនហាវ ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មានទីលំនៅភូមិតាវាន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

១៦-ឈ្មោះ ពេទ្យ សុជាតិ ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

១៧-ឈ្មោះ ណាំ សុនិត ភេទប្រុស ឆ្នាំកំណើត ១៩៩១ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

១៨-ឈ្មោះ សំ ចេក ភេទប្រុស ឆ្នាំកំណើត ១៩៧៨ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិមានជ័យ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។

១៩-ឈ្មោះ ស្រី ធារ៉ា ភេទប្រុស ឆ្នាំកំណើត ២០០១ ជនជាតិខ្មែរ មានទីលំនៅភូមិក្រសាំងលើ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។
ក្រោយពីការឃាត់ខ្លួន និងធ្វើការសាកសួររួចមកកម្លាំងជំនាញបានដកហូតវត្ថុតាងមានរួមមាន៖ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន ៥កញ្ចប់ ស្មើនឹងទម្ងន់ ១,៦ក្រាមទាំងសំបក ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួននិងទូរស័ព្ទដៃចំនួន ០៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបានរៀបចំកសាងសំណុំរឿងបញ្ចូនទៅចាត់ការបន្ត តាមផ្លូវច្បាប់៕

 

មតិយោបល់