ក្រុងប៉ោយប៉ែត៖ផ្ទុះរឿងអាស្រូវរបស់មន្ត្រីសាលាក្រុងប៉ោយប៉ែត ដែលបានប្រើប្រាស់កូនចៅ ក្រោមឧវ៉ាតអោយទៅជំរឹតទាលុយហួសហេតុពីក្រុងតៃកុងរថយន្តតាក់ស៊ី និងរថយន្តសាំយុង ដែលបានរងចាំដឹកពលករខ្មែរ ដែលថៃបានបញ្ជូនមករួចយកលុយទៅចែកគ្នាដូចព្យុះ នៅមុខមហាជនរៀងរាល់ថ្ងៃបែបនេះ។
សូមបញ្ជាក់ដែលថា មុនពេលទាហ៊ានថៃធ្វើរដ្ឋប្រហារ ក្នុងប្រទេសរបស់ខ្លួនកន្លងទៅ គឺគេឃើញក្រុមប៉ូលិសថៃដឹកពលករខ្មែរខុសច្បាប់មកស្រុកកំណើតវិញ តាមរយះប៉ូលិសអន្តោរប្រវេសច្រកទ្វារអន្តរជាតិប៉ោយប៉ែត លុះមកដល់ថ្ងៃធ្វើរដ្ឋប្រហារនាដើមឆ្នាំ២០១៤នេះ ទាហ៊ានថៃក៏បាននាំគ្នាចាប់ពលរដ្ឋខ្មែរមកស្រុកកំណើតវិញរហូតមានចំនួនជាង២២ម៉ឺននាក់ឯណោះនៅរង្វង់មូលច្រកទ្វារប៉ោយប៉ែតកន្លងទៅ។ ក្រោយពីថៃបញ្ជូនពលករខ្មែរ មកស្រុកកំណើតវិញនោះ អាជ្ញាធរខេត្តក្រុងបានអនុញ្ញាតិអោយរថយន្តដឹកពលករខ្មែរ ចូលទៅចតនៅក្នុងចំណតខាងមុខផ្សារមង្គល របស់លោកហង្ស ស៊ីផា ងាយស្រួលក្នុងកាគ្រប់គ្រងរបស់អាជ្ញាធរ ដោយមិនអោយរថយន្តថៃ ដែលដឹកពលរដ្ឋខ្មែរ ចូលទៅស្នាក់កាប៉ូលិសអន្តោប្រវេស៏ដូចមុននោះទេ។
ទាក់ទិននិងរឿងរ៉ាវខាងលើនោះដែរ គឺមានក្រុមតៃកុងរថយន្ត កាមរីច្រើននាក់នាំគ្នារអ៊ូរថា ក្រុមការងាររបស់សាលាក្រុង ដឹកនាំដោយលោកទួចមុនី អភិបាលរងក្រុងប៉ោយប៉ែត នាំគ្នាជាន់កពួកគាត់រាល់ថ្ងៃ ដោយអស់លោកទាំងនោះ ចាប់អោយពួកគាត់រៀបជួរគ្នាដឹកពលករ ហើយយកលុយពីពួកគាត់ពី៤ម៉ឺន ទៅ៥ម៉ឺនរៀល ឯណោះ ក្នុងរថយន្តមួយគ្រឿង ក្រុមតៃកុងរថយន្តដ៏ដែលបញ្ជាក់ទៀតថា លុយទាំងនោះគឺគេយកទៅជូនប៉ូលិស៥ម៉ឺនរៀល ប៉េអឹម៥ម៉ឺនរៀល ហើយលោកស្រីមេភូមិប៉ោយប៉ែត ក៏មានភារកិច្ចចុះទៅយកលុយក្បាលឡាន ក្នុង១ឡាន ២ម៉ឺនរៀលផងដែរ សម្រាប់រថយន្តកាមរី គេបានបន្តទៀតថា សម្រាប់រថយន្តសាំងយុង វិញនោះ គឺក្រុមការងាររបស់លោកទួចមុនី ដ៏ដែលបានទៅទាលុយពីពួកគាត់ក្នុងរថយន្ត១គ្រឿង គឺតម្រូវអោយបង់ជូនទៅប៉ូលិស១ម៉ឺនរៀល ប៉េអឹម១ម៉ឺន អាជ្ញាធរ៤ម៉ឺនរៀល ថ្លៃដីចតរថយន្ត១គ្រឿង ៥ពាន់រៀលទៀតផង។
មានមន្ត្រីសាលាក្រុងម្នាក់ ដែលសុំមិនអោយស្គាល់ឈ្មោះនោះ បានលួចប្រាប់ឲ្យដឹងថា ក្រុមរបស់លោកទួច មុនីនេះ ភាគច្រើនគឺគេយកពលករខ្មែរមកធ្វើជានុយសម្រាប់ជំរិតយកលុយពីតៃកុងឡានទាំងអស់ សូម្បីតែក្រុមហ៊ុនចំណតរថយន្ត O . S . P របស់លោកកែវសុម៉ុនថា ក៏នាំគ្នាទៅចាំយកថ្លៃក្បាលឡានដែរ គេបានបន្តទៀតថា ចំពោះរថយន្តក្រុងវិញនោះ គឺគេបណ្តោយអោយលក់លក់សំបុត្រជូនពលករខ្មែរក្នុង១សន្លឹកចំនួន៥រយបាត ខុសពីសៀវភៅបន្ទុកដែលគេតម្រូវអោយយកត្រឹមតែ២ម៉ឺន៥ពាន់រៀលប៉ុណ្ណោះ ប្រហែលជាតៃកុងរថយន្តក្រុង នាំគ្នាសែនព្រេនជូនលោកទួចមុនី អស់ហើយទេដឹងទើបគេគ្មានវិធានកាទប់ស្កាត់បែបនេះ។ លោកស្រី ស៊ីនណាំយុង មេភូមិប៉ោយប៉ែតបានបញ្ជាក់ថា លោកស្រីមិនបានយកលុយក្បាលឡាននោះទេ និយាយមិនទាន់ផុតផង លោកស្រីមេភូមិខាងលើនោះ បិទទូរស័ព្ទតែម្តង ព្រោះខ្លាចអ្នកកាសែតសួរត៏ទៅទៀត។
ចំពោះលោកទួច មុនី អភិបាលរងក្រុងប៉ោយប៉ែត ដែលជាអ្នកទទួលខុសត្រូវនៅទីនោះ បានបញ្ជាក់ថា ករណីនេះ គឺលោកជាអ្នកទទួលខុសត្រូវមែន ប៉ុន្តែរឿងយកក្បាលឡានវិញនោះ គឺពួកគាត់ជាអ្នករៀបចំយកតែគ្នាឯងឯណោះ ចំពោះខាងលោកវិញនោះ គឺមិនបានពាក់ពន្ធ័រឿងយកលុយពីពួកគាត់ឡើយ លោកទួចមុនី បន្តទៀតថា បើអស់លោកចង់ដឹងរឿងនេះ ច្បាស់ត៏ទៅទៀតនោះ នាំខ្ញុំជូនឯកសារច្បាស់លាស់ ប៉ុន្តែចាំខ្ញុំហូបបាយសិន ក្រោយមកស្ងាត់សូន្យឈឹងរហូតមកគ្មានដំណឹងអ្វី ផ្លែកពីលោកទួច មុនីឡើយ ៕
មតិយោបល់