ព័ត៌មានជាតិ

បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (AMK) ជិះម៉ូតូធ្លាក់លូ ស្លាប់ និងរបួស ២នាក់

ត្បូងឃ្មុំ: នៅវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៨-២០៩ ស្ថិតនៅភូមិម៉ា ស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ មានគ្រោះថ្នាក់ចរាចរណ៍បង្កទ្បើងដោយខ្លួនឯង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ បើកបរដោយឈ្មោះ ជួ ម៉េងហុយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពេលបើកមកដល់ចំណុចខាងលើ បានជិះធ្លាក់លូ បណ្ដាលឲ្យរងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងអ្នករួមដំណើរឈ្មោះ តុល ឆៃរ៉ុង ភេទប្រុសអាយុ ២៤ឆ្នាំ មាន ទីលំនៅភូមិត្រពាំងស្នោ ឃុំមួងរៀវ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ (របួសស្រាល)។ អ្នកទាំងពីរនាក់ខាងលើជាបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (AMK)។

ក្រោយកើតហេតុអ្នករងរបួស ត្រូវបានរថយន្តពេទ្យដឹកយកមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ភ្លាមៗ ផងដែរ៕

មតិយោបល់