ព្រះសីហនុៈ កាលពីវេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកពីក្រោយរថយន្តធុនធំពេញទំហឹង បណ្តាលឲ្យ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២១០-២១១ ស្ថិតក្នុងភូមិពូធឿន ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះ៖ទី១ មានឈ្មោះ នី ពិសិដ្ឋ អ្នកបើកម៉ូតូ RYUKA (ស្លាប់) និងទី២ មានឈ្មោះ អាន សំអៀត អ្នករួមដំណើរ (រងរបួសធ្ងន់) ត្រូវបានបញ្ជូនយកទៅព្យាបាល នៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយករីឯវត្ថុតាងរថយន្ត និងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ រង់ចាំការដោះស្រាយពេលក្រោយ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់