ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ

កំពង់ធំ: នៅវេលាម៉ោង១ និង០០នាទីរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិតាប៉ោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ។

ម្ចាស់ផ្ទះឈ្មោះ រៀម អ៊ីម ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះទំហំ៤x៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។

សម្ភារ:ខូចខាត៖
-អាគុយ ផ្ទាំងសូឡាចំនួន០១
-ប្រាក់រៀលចំនួន២៥០០០០រៀល
-ស្រូវចំនួន០៦បេ
-ខោអាវមួយចំនួន។

មូលហេតុ៖ បណ្តាលមកពីធ្វេសប្រហែសភ្លើងធូប។

ករណីនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ មិនបានចេញអន្តរាគមន៍នោះទេ ដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារព្រមទាំងប្រជាពលរដ្ឋជិតខាង ជួយពន្លត់ទាន់ពេល៕

មតិយោបល់