ទោះជាជូរបន្តិចមែន តែទឹកផ្លែក្រូចវល្លិក៏ផ្តល់នូវគុណប្រយោជន៍ដ៏ច្រើនដែរ ជាពិសេសចំពោះមនុស្សវ័យចំណាស់ដែលពិសាជាប់ជាប្រចាំហើយនោះ នឹងទទួលបានភាពអស្ចារ្យពីផ្លែឈើប្រភេទនេះយ៉ាងពិតប្រាកដ។
ដោយរសជាតិជូររបស់ផ្លែឈើដែលមានឈ្មោះថា Passion (តែអ្នកខ្លះហៅថា ផ្លែក្រូចវល្លិ) អាចធ្វើឱ្យមានអ្នកខ្លះមិនចូលចិត្តទទួលទាន តែសូមជម្រាបទៅចុះថា ផ្លែឈើប្រភេទនេះ មានគុណសម្បត្តិខាងឱសថខ្ពស់ណាស់ ជាពិសេសគុណប្រយោជន៍ចំពោះសុខភាពរបស់មនុស្សវ័យចំណាស់ ដោយស្ថាប័នអាហារ និងសុខភាពរបស់ប្រទេសថៃបានធ្វើការវិភាគរួចមកហើយ និងបានអះអាងយ៉ាងជាក់លាក់ថា មនុស្សដែលមានវ័យចំណាស់គួរតែទទួលទានទឹកផ្លែ Passion នេះបំផុត។
លោកវេជ្ជបណ្ឌិត Suparach នៃមហាវីទ្យាល័យ Chiang Mai ព្រមជាមួយក្រុមការងារបានធ្វើការស្រាវជ្រាវ និងវិភាគរឿង”ផ្លែ Passion និងការប្រឆាំងអនុមូលឥស្សរៈ និងការប្រឆាំងនឹងការក្លាយរោគនៅលើមនុស្សចំណាស់” ដើម្បីសឹក្សាសារធាតុបញ្ចេញឬទ្ធិរបស់ផ្លែ Passion ប្រភេទសំបកពណ៌ស្វាយ និងពណ៌លឿង បានរកឃើញថា ការទទួលទានទឹកផ្លែ Passion មានចំណែកធ្វើឱ្យ
បរិមាណរបស់វីតាមីន A និងវីតាមីន E ក្នុងរាងកាយកើនឡើងខ្ពស់ និងថែមទាំងធ្វើឱ្យបរិមាណ សៃតូខាញ ដែលជាតួជំរុញការក្លាយរោគថយចុះ។
ក្រៅពីនេះ ការញ៉ាំទឹកផ្លែ Passion នៅបានជួយបង្កើនបរិមាណសារធាតុប្រឆាំងអនុមូលឥស្សរៈ ជួយសាងភាពប្រឆាំងនឹងជំងឺបានល្អ ជាពិសេសនៅលើមនុស្សវ័យចំណាស់គួរទទួលទានឱ្យបានជាប់ជាប្រចាំដើម្បីជំរុញប្រព័ន្ធការពារជំងឺ។
ចំណែកមនុស្សទូទៅដែលមិនមែនជាមនុស្សចាស់វិញនោះក៏មិនគួរខកខានក្នុងការញ៉ាំទឹកផ្លែ Passion ដែរ ព្រោះក្រៅពីផ្លែ Passion ទាំងសំបកលឿង និងសំបកពណ៌ស្វាយមានវីតាមីន A ច្រើនដែលជួយបំប៉នកែវភ្នែកហើយនោះ នៅមានវីតាមីន C ដែលជួយថែបំប៉នសាច់ស្បែក លុបបំបាត់ស្លាកស្នាម និងបញ្ចុះជាតិខ្លាញ់នៅក្នុងសរសៃឈាមបានទៀតផង ពិតជាផ្លែឈើដែលស័ក្តិសមនឹងមនុស្សគ្រប់វ័យមែន!។
តែក៏សូមបញ្ជាក់ថែមមួយចំណុចទៀតដែរថា បើចង់ញ៉ាំទឹកផ្លែ Passion នោះ គួរញ៉ាំទឹកស្រស់ៗ មិនថែមស្ករ ឬទឹកស្ករចូលទៅដើម្បីឱ្យផ្អែមនោះឡើយ តែបើមិនចូលចិត្តរសជាតិជូរមែនទែននោះ ក៏អាចដាក់ស្ករចូលទៅបន្តិចបាន ដើម្បីឱ្យទទួលបានគុណប្រយោជន៍ពីផ្លែ Passion យ៉ាងពេញទំហឹងដោយមិនបាច់ខ្លាចថា នឹងកើតជំងឺដែលបណ្តាលមកពីជាតិស្ករដែលថែមចូលទៅនោះឡើយ៕
មតិយោបល់