ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូបុកដើមឈើស្លាប់មួយរំពេច នៅស្រុកអន្លុងវែង

ឧត្ដរមានជ័យ: នៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបុកដើមឈើ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១៧១ ភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លុងវែង ខេត្តឧត្ដរមានជ័យ។

ជនរងគ្រោះ ឈ្មោះ ហ៊ុន លាង ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់