ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៨និង០០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ កុមារាអាយុ ១២ឆ្នាំ ម្នាក់បានស្លាប់ដោយករណីឆក់ខ្សែភ្លើង ត្រង់ចំណុចក្រោមផ្ទះរបស់ខ្លួន ខណៈពេលរូបគេយកឌុយទៅដោតក្នុងព្រីភ្លើងស្ថិតក្នុងភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្មេងរងគ្រោះមានឈ្មោះ ជឹម សំ ភេទប្រុស អាយុ ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ដំណើររឿង៖ យោងតាមការបំភ្លឺរបស់ឪពុកកុមាររងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើកលុយពី អ្នកម៉ៅការរួចយកមកបើកបន្ត ឲ្យកូនជាងរួមការងារជាមួយគ្នា លុះបើកលុយរួចក៏នាំគ្នាផឹកស៊ីជាលក្ខណៈអ្នករួមការងារជាមួយ ខណៈនោះអំពូលភ្លើង ក៏ដាច់ងងឹត ឃើញដូច្នេះកុមាររងគ្រោះ ដើរទៅយកអំពូលថ្មីមកប្ដូរ ពេលកំពុងប្ដូរអំពូល រូបគាត់ក្រឡេកទៅឃើញកុមាររងគ្រោះឈរនៅក្រោមអំពូលភ្លើង មួយសន្ទុះក្រោយមក ស្រាប់តែកុមាររងគ្រោះដួលដេកនៅលើដី ភ្លាមៗនោះ ប្រពន្ធរបស់គាត់ឈ្មោះ ព្រីង ហឿន ក៏ស្ទុះទៅលើកកូនដែលជាជនរងគ្រោះ ក៏ឆក់ប្រពន្ធរបស់គាត់ទៀត ក៏នាំគ្នាភ្ញាក់ផ្អើលទៅលើកកុមាររងគ្រោះ ពេលនោះរូបគេបានស្លាប់បាត់បង់ជីវិតតែម្តង រួចរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុពិនិត្យ និងអះអាងថា ករណីស្លាប់របស់កុមាររងគ្រោះ គឺបណ្តាលមកពី ខ្សែភ្លើងមានស្នាមដាច់រលាត់ទើបឆក់ស្លាប់បែបនេះ៕
មតិយោបល់