កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដ ០៣ គ្រឿងបុកគ្នា
នៅលើផ្លូវជាតិលេខ៤ ចន្លោះគីទ្បូម៉ែត្រលេខ ៨៥-៨៦ ត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។
រថយន្ដទី១ ម៉ាក HYUNDAI ពាក់ស្លាកលេខ ភ្នំពេញ 3E-6503 របស់ក្រុមហ៊ុនដឹកអ្នកដំណើរវិរៈប៊ុនថាំ អ្នកបើកបរឈ្មោះឈឿម សំអាន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ និងអ្នករួមដំណើរចំនួន១០នាក់៖
១.ឈ្មោះ សាង ប៊ុនសូវ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត (ស្លាប់)
២.ឈ្មោះ សូត្រ វ៉ា អាយុ៤៦ឆ្នាំ រស់នៅភូមកំចាយមាខាងជើង ឃុំក្រញ៉ូង ស្រុកកំចាយមា ខេត្តព្រៃវែង (ស្លាប់)
៣.ឈ្មោះ ចាន់ វុត្ថា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ (ស្លាប់)
៤.ឈ្មោះ អ៊ឹម ថាវរ: ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបុរីចម្ការដូង ស្ថុតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ស្លាប់)
៥.ភេទ ស្រី មិនទាន់ស្គាល់អត្តសញ្ញាណ(ស្លាប់)
៦.ឈ្មោះ អ៊ឹង សុភ័ណ្ឌនារី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច (របួសធ្ងន់)
៧.ឈ្មោះ លឿន ធីតា ភេទស្រី អាយុ27ឆ្នាំ រស់នៅភូមិគោកចក ខេត្តសៀមរាប ( របួសស្រាល)
៨.ឈ្មោះ គិត បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅពីរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (របួសស្រាល)
៩.ឈ្មោះ ញ៉ែម ស៊ីថារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (របួសស្រាល)
១០.ឈ្មោះ ឈួន កវី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិកំចាយមាខាងជើង ឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង (របួសស្រាល)
រថយន្ដទី២ ម៉ាក HIGH LANDER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-0071 អ្នកបើកបរឈ្មោះ ចាន់ គឹមហឿន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃទា១ សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអ្នករួមដំណើរចំនួន ០៤នាក់៖
១.ឈ្មោះ គឹម ឆាក ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ (ស្លាប់)
២.ឈ្មោះ ហេង មករា ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់រាជធានីភ្នំពេញ (ស្លាប់)
៣.ឈ្មោះ ភឿក ជ្រុញចាន់រិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ (ស្លាប់)
៤.ឈ្មោះ អេង ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ (ស្លាប់)។
រថយន្ដទី៣ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ3D-7107 មិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរ (គេចខ្លួនបាត់)។
ករណីនេះ បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងសម្ភារដូចខាងក្រោម៖
-ស្លាប់មនុស្ស១០នាក់ (ស្រី ០២នាក់ )
-របួស០៥នាក់ ស្រី០៣នាក់ (ធ្ងន់០១នាក់ស្រី)
-ខូចរថយន្ដ០៣គ្រឿងធ្ងន់។
មូលហេតុ៖ បណ្ដាលឲ្យពីរថយន្តក្រុមហ៊ុនវិរៈប៊ុនថាំ បើកបរលឿនមិនប្រយ័ត្ន ហើយវ៉ាជែងផ្លូវ ក្នុងស្ថានភាពគ្រោះថ្នាក់។
ចំពោះសព០៨នាក់ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកសព០២នាក់ ដែលពុំទាន់ស្គាល់អត្តសញ្ញាណ យកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ករណីនេះ កម្លាំងជំនាញកំពុងតែស្រាវជ្រាវបន្តតាមនិតិវិធី៕
មតិយោបល់