ព័ត៌មានជាតិ

ពលរដ្ឋចំនួន៥នាក់ ត្រូវនគរបាលចុះបង្ក្រាប​ ករណី​លេងល្បែង​ខុសច្បាប់

​ឧត្តរមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​រសៀល​ថ្ងៃ​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០២១​ លោក​វរសេនីយ៍ត្រី​ ស៊ឹ​ម​ វ​ណ្ណះ​ អធិការរង​នគរបាល​ស្រុក​បន្ទាយ​អំពិល​ ដឹកនាំ​កម្លាំង​ចំនួន​០៦​នាក់​ ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ ​(​ខ្លា​ឃ្លោក​)​ នៅ​ចំណុច​ភូមិ​គោក​ស្វាយ​ ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្ដរមានជ័យ​ ។​

​ក្នុង​ប្រតិបត្តិការ​នោះ​ កម្លាំង​បាន​ឃាត់ខ្លួន​អ្នកលេង​ចំនួន​៥​នាក់​ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ ។​

​ ករណី​ខាងលើ​នេះ​ បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ បញ្ឈប់​មិន​ឲ្យ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​បន្ត​ទៀត​ ៕​

មតិយោបល់