ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់

កំពង់ធំ: នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង១០នាទី លើកំណាត់ផ្លូវជាតិលេខ៧១ ភូមិស្រឡៅទោង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់។

ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Q-9345 បើកបរពីត្បូងទៅជើងដោយឈ្មោះ រាយ ចន្ធី ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិតាប៉ុម ឃុំចម្ការអណ្ដូង ស្រុកចម្ការលើ ខេត្តកំពង់ចាម មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុមិនពាក់មួកសុវត្តិភាព។ អ្នករួមដំណើរឈ្មោះ នឿន វណ្ណះ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិដីថ្មី ឃុំតាប្រុក ស្រុកចម្ការលើ ខេត្តកំពង់ចាម មុខរបរកសិករ របួសធ្ងន់មិនពាក់មួកសុវត្តិភាព។
រថយន្តម៉ាក ហ្រ្វន់ធា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 2A-6731បើកបរពីជើងទៅត្បូងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួន។

មូលហេតុ៖ បឋមបង្កដោយអ្នកបើកបរម៉ូតូបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍៕

មតិយោបល់