ព័ត៌មានជាតិ

មុខសញ្ញាចាស់ ទើបចេញពីពន្ធធនាគារ មិនរាងចាលចេញមកឆក់ទៀត ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបាន កាលពីម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ពាក់ព័ន្ធករណីឆក់តាមដងផ្លូវសាធារណ:។

ជនសង្ស័យឈ្មោះ ពៅ ពេជ្រ ហៅ ពេជ្រ ភទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៦៥ ផ្លូវលំ ក្រុម២ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ជាមុខសញ្ញាចាស់ ទើបចេញពីពន្ធធនាគារ ដោយជាប់មួយឆ្នាំពីបទឆក់)។

នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់កាបូបដៃបានសម្រេចពីបុរសម្នាក់ នៅចំណុចផ្លូវ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយធ្វើសកម្មភាព ជនរងគ្រោះបានមកដាក់បណ្តឹងឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវ និងយោងតាមកាមារ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ទើបសមត្ថកិច្ចកំណត់មុខសញ្ញាខាងលើបាន លុះដល់ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចឃើញជន
សង្ស័យ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាកNEX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1HQ-
7089 តាមដងផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក៏ឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនសាកសួរបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕

មតិយោបល់