ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់ វាយប្លន់ម៉ូតូ១គ្រឿងបានសម្រេចពេលយប់ ព្រឹកឡើងចាប់បាននៅផ្ទះសំណាក់មហាលាភ

ភ្នំពេញៈ ជនសង្ស័យ៤នាក់ ក្នុងចំណោមបក្សពួក៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍គនបាលទួលសង្កែទី១ ឃាត់ខ្លួនបាននៅក្នុងផ្ទះសំណាក់មួយកន្លែង យីហោ (មហាលាភ) បន្ទាប់ពីពួកគេធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូមួយគ្រឿងពីជនរងគ្រោះបានសម្រេច រួចយកទៅលាក់ទុកនៅក្នុងដីឡូមួយកន្លែង កាលពីយប់ លុះព្រឹកឡើងម្ចាស់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។

ករណីឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ (មហាលាភ) ផ្លូវលេខ២៧៣ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យទី១ឈ្មោះ ចាន់ សម្ភស្ស ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ ទី២ឈ្មោះ គ្រឿន ធារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ
ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទី៣ឈ្មោះ សៅ មករា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិ២ សង្កាត់ជ្រោយចង្វារ និងទី៤ឈ្មោះ ម៉ាត់ ម៉ានស៊ូត ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ
ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិ២ សង្កាត់ជ្រោយចង្វារ អ្នកទាំង៤មានសារធាតុញៀន។

ចំណែកបក្ខពួកគេម្នាក់ទៀត ដែលគេចខ្លួនបាត់
មិនត្រូវបានស្គាល់ឈ្មោះនោះទេ។
រីឯជនរងគ្រោះមាន ឈ្មោះ គង់ សារី ភេទប្រុសអាយុ២១ឆ្នាំ មានមុរបរជាងសំណង់ស្នាក់បន្ទប់ជួលភូមិផ្សារលិច សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ ម៉ូតូជនសង្ស័យប្លន់យកទៅនោះម៉ាក
ឌ្រីមC125១គ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HF-1348 បានប្រគល់ជូនជនរងគ្រោះវិញ។

សមត្ថកិច្ចបានបន្តឲ្យដឹងថា កាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០១៩វេលម៉ោង១និង
៣០នាទីអាធ្រាត្រជនរងគ្រោះ បានជិះម៉តូម្នាក់ឯង តាមបណ្តោយផ្លូវ៧០ពីកើតទៅលិច ពេលជិះដល់កន្លែងកើហេតុ ផ្លូវបេតុងក្រុម១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១
ក៏ជួបជនសង្ស័យចំនួន៥នាក់ជិះម៉ូតូម៉ាកឌ្រីម
C125 ចំនួន៣គ្រឿងបានកៀរម៉ូតូជនរងគ្រោះឲ្យឈប់ រួចបានធ្វើសកម្មភាពវាយជនរងគ្រោះ ដោយដៃព្រមទាំងគំរាមឲ្យជនរងគ្រោះថយចេញពីម៉ូតូហើយឲ្យ ប្រគល់សោម៉ូតូឲ្យពួកវា បន្ទាប់មកជនសង្ស័យបានលើយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅយកទៅលាក់ទុកនៅក្នុងដីឡូមួយកន្លែងនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចបានបន្តទៀត លុះព្រឹកឡើងម៉ោង៧ និង ០០នាទីព្រឹក ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្ត៍រដ្ឋាបាលទួលសង្កែទី១ បន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងជំនាញខណ្ឌ សហការជាមួយប៉ុស្ត៍ទួលសង្កែ១ បានបើកការស្រាវជ្រាវឈានទៅដល់ឃាត់ជនសង្ស័យចំនួន៤នាក់ នៅចំណុចផ្ទះសំណាក់មហាលាភផ្លូវ២៧៣ក្រុម១ សង្កាត់ទួលសង្កែទី១ភ្លាមៗ នោះក្រោយពីសាកសួរ ក្រុមជនសង្ស័យបានសារភាពថា ពួកគេបានយកម៉ូតូដែលពួកគេធ្វើសកម្មភាពប្លន់រួចយក
ទៅលាក់ទុកកន្លែងខាងលើ ហើយក៏បាននាំខ្លួនជនសង្ស័យទាំង៤នា ក់ទៅយកម៉ូតូបានប្រគល់ឲ្យជនរងគ្រោះវិញ។

បច្ចប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវរងចាំកសាងឯកសារចាត់ការទៅតាមនីតិវិធី៕

មតិយោបល់