ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៣នាក់ ធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្នាក់

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២២ មានករណីអំពើលួច (រថយន្ត) នៅចំណុចមុខឃ្លាំងរបស់ជនរងគ្រោះ ភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យ៣នាក់៖ (គេចខ្លួន​ពីរនាក់) ១–ឈ្មោះ វ៉ាត សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដជនជាតិខ្មែរ ទីលំនៅភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ២–ឈ្មោះ វីត ភេទប្រុស (គេចខ្លួន) ។ ៣–ឈ្មោះ ម៉ាប់ ភេទប្រុស (គេចខ្លួន) ។

វត្ថុតាងចាប់យក៖ ១-រថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ស៊េរីឆ្នាំ១៩៩៤ ស្លាកលេខភ្នំពេញ 3A.6801 (របស់ជនរងគ្រោះ) ។ ២-ដែក៨ជ្រុងចុងសំប៉ែតចំនួន១ប្រវែង៨ស.ម ។ ៣-សោទីបលេខ៨ចំនួន១ ។ ៤-ទូរសព្ទម៉ាក OPPO ពណ៌សចំនួន១គ្រឿង ។ ៥-កូនសោចំនួន៤ ។ ៦-កាបូបប្រាក់ម៉ាក GUCCI ពណ៌ខ្មៅចំនួន១ ។

នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានចតរថយន្តនៅមុខឃ្លាំងរបស់ខ្លួន ពេលនោះស្រាប់តែក្រុមជនសង្ស័យ បានធ្វើសកម្មភាពលួចយកហើយជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះ និងក្រុមតៃកុងឡានបាននាំគ្នា តាមស្វែងរកគ្រប់ទីកន្លែង រហូតដល់ផ្លូវជាតិលេខ៥ ម្តុំស្ពានព្រែកព្នៅ ក៏បានឃើញជនសង្ស័យម្នាក់ឈ្មោះ វ៉ាត សុវណ្ណ និងរថយន្តក៏បានប្តឹងនគរបាលប៉ុស្តិ៍ព្រែកព្នៅ ឲ្យជួយឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកឯជនសង្ស័យពីរនាក់ទៀត បានរត់គេចខ្លួនបាត់ ៕

មតិយោបល់