កណ្តាលៈ កាលពីវេលាម៉ោង ១២ និង១០នាទីថ្ងៃត្រង់ថៃ្ងទី១២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានករណីអគ្គិភ័យ លេបត្របាក់ផ្ទះពលរដ្ឋ១ខ្នងខ្ទេចគ្មានសល់។
ម្ចាស់ផ្ទះឈ្មោះ ឈា សាវ៉ុក ភេទប្រុស អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ មុំ សាមន ភេទស្រី អាយុ ៣៥ឆ្នាំ ផ្ទះទំហំ ៦x៨ម៉ែត្រ ប្រភេទឈើលើ ថ្មក្រោម ជញ្ជាំងក្ដារ ប្រក់ក្បឿង ។
មូលហេតុ៖ ទុស្សេខ្សែរភ្លើង។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យខេត្ត ០២គ្រឿង និងឡាន ទឹក៩១១ ចំនួន២គ្រឿង បានចេញអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤ស៊ឺទែន ទើបរលត់ជាស្ថាពរ៕





មតិយោបល់