ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក បានសហការជាមួយកម្លាំងកងអនុសេនា តូចអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអនីតិជនមាន ក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់តូចជាប់ខ្លួន នៅមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៦។
ប្រតិបត្តិការនេះ បានកើតទ្បើងនៅវេលាម៉ោងប្រហែល ១និង ៤០នាទីរំលងអាធ្រាត្រ ដោយជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅចំណុចលើផ្លូវរថភ្លើង ប្លុករោងចក្រឆ្នាំង ក្រុម១០១ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ធី វិសាល ហៅង៉ោល ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរមុខរបរ និងស្នាក់នៅពុំពិតប្រាកដ មានទីកន្លែងកំណើត ប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលវត្ថុតាងចាប់បានមាន ក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់តូច (សង្ស័យជាគ្រឿងញៀនម៉ាទឹកកក) ។
បច្ចុប្បន្នជនសង្ស័យជាអនីតិជន កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងស្រាវជ្រាវបន្ត ៕
មតិយោបល់