ឧត្តរមានជ័យៈ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាល ស្រុកអន្លង់វែង បានចុះស្រាវជ្រាវបង្រ្កាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខបុរីអ៊ាងហួ ស្ថិតក្នុងភូមិអូរជញ្ជៀន ឃុំ/ស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យម្នាក់។
ជនសង្ស័យឈ្មោះ សន រដ្ឋា ហៅទូច ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
វត្ថុតាងដកហូតបានរួមមាន ៖
-ម៉ាទឹកកក (ICE) ចំនួន ១១ កញ្ចប់តូច
-ទូរស័ព្ទដៃចំនួន ០១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕


មតិយោបល់