ព័ត៌មានជាតិ

ម្ខាងទៅពេទ្យ ម្ខាងទៀតទៅប៉ុស្តិ៍ ដោយសារដណ្តើមម៉ូយគ្នាមិនត្រូវ

ភ្នំពេញៈ បុរសម្នាក់រត់ម៉ូតូមុខក្រសួងការងារ ត្រូវបានអ្នករកស៊ីដូចគ្នា ទើបមកថ្មីជើងខ្លាំង គ្រោងទុកមុនយកស្នាប់ដៃវាយ បែកចិញ្ចើមខាងឆ្វេង ម្ខាងទៅពេទ្យ ម្ខាងទៀតទៅប៉ុស្ត៏។

ហេតុការណ៍វាយគ្នានេះ កើតឡើងនៅម៉ោង១រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ មុខក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ: ផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបាន អ្នកប្រជាពលរដ្ឋ និងសមត្ថកិច្ចយាមច្រកចេញ ក្រសួងជួយឃាត់ប្រគល់ជូន នរគបាលប៉ុស្ត៏ ទឹកល្អក់១ ភ្លាមៗផងដែរ ។

ជនរងគ្រោះឈ្មោះ ពេជ្រ ចាន្នា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើត និងស្នាក់នៅម្តុំចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ ។ រីឯជនបង្កឈ្មោះ តាំង ទី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំតាំងក្រសាំង ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិឫស្សី ឃុំឫស្សី ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានបានប្រាប់ថា គេឃើញជនរងគ្រោះ មករត់ម៉ូតូដូចសព្វដង បានយកម៉ូតូចតទុកក្រោមដើម ឈើក្បែរក្រសួងការងារ ស្រាប់តែជនបង្ក មានស្នាប់ដៃក៏ចាប់ក្របួច កអាវនិងវាយជនរងគ្រោះបែកចិញ្ចើមខាងឆ្វេង ហូរឈាមស្រោចពេញខ្លួន ហើយជនរងគ្រោះក៏ រកតដៃដែលតែជនបង្ករត់ ត្រូវអ្នករត់រ៉ឺម៉កកង់បី ម៉ូតូឌុប រួមជាមួយសមត្ថកិច្ច ដែលយាមច្រក ជួយឃាត់ប្រគល់ឲ្យនរគបាលប៉ុស្ត៏ ដើម្បីដោះស្រាយ។

ជនរងគ្រោះបានប្រាប់ថា ពីម្ស៉ិលម៉ីញថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ គាត់បានហៅម៉ូយម្នាក់ តែជនបង្កគាត់បានឆ្លើយថា គាត់ជាអ្នកហៅមុន ដោយជនបង្ករកម៉ូយ ដឹកមិនបានសោះក៏ មានកំហឹងនិងច្រណែន រកចាំមើលដល់ថ្ងៃកើតក៏ធ្វើ សកម្មភាពវាយមកលើជនរងគ្រោះតែម្តង ដោយជនបង្កទើបតែមករកស៊ី ទើបតែបាន៥ទៅ៦ថ្ងៃទេ និងបក្ខពួក រកស៊ីនៅមុខក្រសួង ជាអ្នកនាំមកផងដែរ ។

ជនបង្កបានប្រាប់នរគបាលថា គាត់ទើបតែមករកស៊ី រត់ម៉ូតូឌុបនៅ មុខក្រសួងការងារទេ ហើយឃើញជនរងគ្រោះ បានហៅម៉ូយដឹក យកតែឯងមិនយោគយល់ថាគេ ហៅមុនហៅក្រោយទេ គឺគាត់ដឹករហូត ទើបគាត់ខឹង បានវាយគាត់មួយដៃ ដោយមានស្នាប់ដៃ ទើបបណ្តាល ឲ្យបែកចិញ្ចើម ខាងឆ្វេងហូរឈាមស្រោចពេញខ្លួន ។

បច្ចុប្បន្នជនរងគ្រោះបានទៅមន្ទីរពេទ្យ និង ជនបង្កត្រូវឃាត់ខ្លួន បណ្តោះអាសន្ន នៅប៉ុស្ត៏នរគបាលទឹកល្អក់១ ដើម្បីដោះស្រាយ តាមនីតិវិធីច្បាប់ ៕

photo_2016-08-10_15-32-30photo_2016-08-10_15-32-33photo_2016-08-10_15-32-36photo_2016-08-10_15-32-39photo_2016-08-10_15-32-46 photo_2016-08-10_15-32-49

មតិយោបល់