បាត់ដំបងៈ ដោយអនុវត្តតាមបទបញ្ជារបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង និងអនុវត្តតាមដីកា បញ្ជាឲ្យចូលខ្លួនរបស់លោក គី ប៊ុណ្ណរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង លោក ជេត វណ្ណនី ស្នងការរងផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្នុងផែនជំនាញ រួមគ្នាជាមួយកម្លាំងនគរបាល នៃអធិការនគរបាលស្រុកមោងឫស្សី ដែលមានលោក ស គឹមឡុង ជាអធិការនគរបាលស្រុកសហការណ៍ ជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ តាមស្វែងរកជនស័ង្សយម្នាក់ទៀ️តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងចំណោមបក្សពួក ៣នាក់ ដែលពាក់ព័ន្ឋក្នុងករណី សម្លាប់មិត្តភ័ក្រ្តក្នុងពេលផឹកស៊ីឈ្មោះ ម៉ិល សុខុម ប្លន់យកម៉ូតូ និងទូរស័ព្ទដៃកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនស័ង្សយជាមុខសញ្ញាពាក់ព័ន្ធរូបនេះឈ្មោះ យួម យឿត ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិរការឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាជនស័ង្សយទី០៣ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង តាមចាប់ខ្លួនរហូតដល់ ស្រុកសន្ទុក ខេត្តកំពង់ធំ បន្ទាប់ពីជនស័ង្សយ រូបនេះបានរត់គេចខ្លួនពីមូលដ្ឋានមួយរយៈកន្លងមក។
ដំណើរឿង៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ជនស័ង្សយចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ ខ្លួនក្នុងភូមិសាស្រ្តស្រុកគាស់ក្រឡ ខេត្តបាត់ដំបងក្នុងនោះមាន៖
១-ឈ្មោះ ណែត សុបិន្ត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារស្រុកមោងឫ ស្សី ខេត្តបាត់ដំបង
២-ឈ្មោះ ឯក ស៊ីណាត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បន្ទាប់ពីពួកគេបបួលមិត្តភ័ក្រ្តឈ្មោះ ម៉ិល សុខុម ភេទប្រុស មកផឹកស៊ីដល់ផ្ទះ រួចសម្លាប់ប្លន់យកទ្រព្យសម្បត្តិកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុមទី១២ ភូមិរការឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជនស័ង្សយរូបនេះត្រូវបានរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់