ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ រន្ធត់ហួសថ្លែង!! អំពើឃាតកម្មកាប់សម្លាប់រវាងប្តីទៅលើប្រពន្ធ ខណៈកំពុងជិះម៉ូតូពីទិញបង្អែម នៅសង្កាត់អូរឫស្សី

ក្រចេះ: ប្រើកាំបិតផ្គាក់កាប់សម្លាប់ប្រពន្ធរួចអូសសពទម្លាក់ទឹកប្រឡាយផ្លូវ នគរបាលព្រហ្មទណ្ឌ កំពុងតែស្វែករកស្រាវជ្រាវ ចាប់ខ្លួនបុរសកំណាចជាប្តី ដែលមានឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ អាយុ ៣១ឆ្នាំ ក្រោយពីជននេះមានចិត្តសាហាវព្រៃផ្សៃ បានយកកាំបិតផ្គាក់កាប់សម្លាប់លើ ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ គង់ ស្រីទូច អាយុ ២៧ឆ្នាំ ស្ទើរដាច់.ក ស្លាប់នៅនឹងកន្លែង រួចក៏អូសសាកសពទម្លាក់ចោលក្នុងទឹកប្រឡាយ នៅក្បែរផ្លូវលំមួយកន្លែងក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ នៅពេលដែលស្រ្តីរងគ្រោះ កំពុងជិះម៉ូតូត្រឡប់ពីទិញបង្អែមពីផ្សារកាលពីព្រលប់ថ្ងៃទី៥ ខែសីហា ។

នៅមិនទាន់មានប្រភពព័ត៌មាន ជាក់លាក់ណាបញ្ជាក់ឲ្យច្បាស់ ពីដើមចមដែលឈានឲ្យមាន អំពើឃាតកម្មកាប់សម្លាប់រវាងប្តីទៅលើប្រពន្ធនេះថា បណ្តាលពីមូលហេតុអ្វីនៅឡើយនោះទេ ខណះ ស្រ្តីជាប្រពន្ធបានស្លាប់ ចំណែកឯបុរសជាប្តីកំពុងតែគេចខ្លួននៅមិនទាន់ចាប់បានឡើយ។

អធិការនគរបាលក្រុងក្រចេះ លោកវរសេនីយ៍ឯក នេត លីន បានឲ្យដឹងថា ជនដៃដល់ជាប្តីបានគេចខ្លួន ក្រោយពីបង្កហេតុការកាប់សម្លាប់លើប្រពន្ធ រួចមក ដោយនគរបាលកំពុងតែស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស៕

មតិយោបល់