ព័ត៌មានជាតិ

ដើរទៅមើលកូនច្រូតស្រូវ ខ្យល់គរដួលផ្កាប់មុខក្នុងទឹកស្លាប់

ពោធិ៍សាត់ៈ បុរសវ័សចំណាក់ម្នាក់ បានខ្យល់គរដួលស្លាប់នៅលើភ្លឺស្រែ កាលពីវេលាម៉ោង​៩ព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភ្លឺស្រែ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការស្រុកក្រគរបានឲ្យដឹងថា ​សាកសពមានឈ្មោះ សេង រ៉េន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិឃុំកើតហេតុ មានប្រពន្ធ​ឈ្មោះ ស៊ុន សុភាព អាយុ៥៤ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៦នាក់ ស្រី៤នាក់។

លោកបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានជំងឺប្រចាំកាយ ហើយទៅមើលកូនច្រូតស្រូវ ខណៈដើរដល់ពាក់កណ្ដាលផ្លូវ ជនរងគ្រោះក៏ដួល​ផ្កាប់ទៅក្នុងទឹក បណ្ដាលឲ្យ​ស្លាប់តែម្ដង។ ក្រោយកើតហេតុលោកបានបញ្ជាឲ្យកម្លាំងចុះទៅ​ពិនិត្យលើសាកសព បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារ​ខ្យល់គរដួលផ្កាប់មុខចូលក្នុងទឹកស្លាប់ប្រាកដមែន។ ពិនិត្យចប់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់