ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីប្រទះឃើញមនុស្សដេកស្លាប់ ក្នុងផ្ទះជាន់ទី២ ដោយមិនដឹងមូលហេតុ ត្រង់ចំណុចផ្ទះលេខ ២៧ ម្ដុំក្រោយផ្សារស្ទឹងមានជ័យចាស់ ស្ថិតតាមបណ្ដោយលេខ២៧ នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមិនទាន់ដឹងថា ប្រុស ឬស្រី និងមានអាយុប៉ុន្មានទេ។
កើតហេតុនៅវេលាម៉ោង ១១ និង ២៥នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ខណៈពេលនេះ សមត្ថកិច្ច បានចុះទៅទីតាំងខាងលើ ដើម្បីធ្វើកំណត់ហេតុ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕
មតិយោបល់