ភ្នំពេញៈ កាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃពុធថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចរោងអង្គុយលេងក្រោយផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ មានករណីបុរសម្នាក់ ធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ។
ជនរងគ្រោះឈ្មោះ ធ្លក កុសល ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិព្រៃពង្រ មានទីលំនៅផ្ទះគ្មានលេខផ្លូវ១៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។
តាមសម្ដីរបស់ប្រពន្ធ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែលម៉ោង ៩យប់ ជនរងគ្រោះ និងប្រពន្ធឈ្មោះ ស៊ូ ស្រីវឿន បានចូលទៅសម្រានដូចសព្វដង លុះដល់ព្រឹកឡើងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៥ និង២០ នាទីឈ្មោះ ស៊ូ ស្រីវឿន ជាប្រពន្ធបាត់ប្តីមិនឃើញ ក៏បានដើររកជុំវិញផ្ទះ ស្រាប់តែប្រទះឃើញប្តីចង.កសម្លាប់ខ្លួន នៅក្នុងរោងអង្គុយលេងខាងក្រោយផ្ទះ ក៏ស្រែកឆោឡោហៅឲ្យបងប្អូន ជួយទម្លាក់ជនរងគ្រោះ យកទៅមន្ទីពេទ្យព្រែកព្នៅ ប៉ុន្តែពេលមកដល់មន្ទីពេទ្យ លោកគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក្រោយមកក្រុមគ្រួសារក៏ដឹកសពយកមកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមតាមការចុះពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុ សមត្ថកិច្ច បញ្ជាក់ថា សពពិតជាស្លាប់ ដោយសារការចងកធ្វើអត្តឃាតប្រាដកមែន៕
មតិយោបល់